ក្រសួងវប្បធម៌ជំរុញការអភិរក្សសំណង់អគារមានអាយុកាលចាប់ពី១០០ឆ្នាំឡើងទៅ

2023/01/26 08:54:13 pm        717

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសថ្លែងបើកសន្និបាតនោះ លោកជំទាវ ភឿង សកុណា ថ្លែងជំរុញការអភិរក្សសម្បតិ្ត​បេតិកភណ្ឌរូបី និងអរូបី ដែលមានអាយុកាល១០០ឆ្នាំឡើងទៅ។

នៅពេលបច្ចុប្បន្នក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈបានចាត់ទុកថា​ គ្រប់សំណង់អគារ ដែលមាន​អាយុកាល ១០០ឆ្នាំឡើង​ គឺជាទ្រព្យ​សម្បត្តិបេតិកភណ្ឌវប្បធម៌មានតម្លៃបំផុតរបស់កម្ពុជា ដែល​ត្រូវ​ទាមទារឲ្យមានការអភិរក្ស ​ហើយការជំរុញឲ្យភាគីពាក់ព័ន្ធធ្វើការអភិរក្ស ​បានធ្វើឡើងខណៈ មាន​សំណង់ចេតីយ៍ចាស់ៗនៅតាមវត្តមួយចំនួន ​និងសំណង់អគារតាមទីសាធារណៈនានា​ដែលមាន​អាយុកាល ១០០ឆ្នាំឡើង បានរងការបំផ្លាញ ​និងមួយចំនួនប្រឈមការបំផ្លាញ។

លោកជំទាវ ភឿង សកុណា ថ្លែងថា នៅក្នុងឆ្នាំ២០២២កន្លងមកនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​ធ្វើការងារអភិរក្ស អភិវឌ្ឍន៍​សម្បតិ្តវប្បធម៌​ និងសិល្បៈ ​សម្រេចបានប្រមាណជាង៩៧% នៃផែនការសរុប​ ក្នុងនោះ ​មានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ​គុនល្បុក្កតោ ត្រូវបាន​អង្គការUNESCO សម្រេចធ្វើការចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ​នាចុងឆ្នាំ២០២២ផងដែរ។

លោកជំទាវ ភឿង សកុណា ថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ​ ក្រសួងវប្បធម៌​ បានសម្រេចគោលដៅ បើក​ការ​អភិរក្សជួសជុល​សំណង់​អគារបុរាណ​ បានចំនួន៤៨សំណង់ នៃចំនួនសំណង់បុរាណដែល​ត្រូវជួស​ជុលសរុប៨០សំណង់ ​និងបានជួសជុលវត្ថុបុរាណ ៥៤០មុខ ។

លោកជំទាវ បញ្ជាក់ថា គ្រប់សំណង់បុរាណ ដែលបានធ្វើការជួសជុលនោះ ​ភាគីច្រើនថវិកា គឺបាន​មកពីសប្បុរសជនឧបត្ថម្ភគាំទ្រ​ ព្រមជាមួយគ្នានេះដែរ ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ទទួលបាន​ថវិកា​មកពីដៃគូជំនួយប្រមាណ ៤លានដុល្លាអាមេរិក ហើយលោកជំទាវរដ្ឋមន្ត្រី បានជំរុញឲ្យ​មន្ត្រីជំនាញ ​ត្រូវ​ទទួលគ្រប់គ្រងរៀបចំ​ផែន​ការ​អភិរក្សបន្ត នៅពេលគម្រោងជំនួយជួសជុល​ប្រាសាទ​នោះបានបញ្ចប់ទៅ ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm