ក្រុមកីឡាករប្តេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

2023/01/26 09:06:27 pm        602

ភ្នំពេញ៖ ដើម្បីលើកស្ទួយវិស័យកីឡា និងកិត្តិយសប្រទេសកម្ពុជា​ឱ្យកាន់តែមានឈ្មោះល្បីល្បាញ​បន្ថែមទៀត ​នៅលើឆាកអន្តរជាតិ ក្រុមកីឡាករជម្រើសជាតិ បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពី​សមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២​ ដែលប្រទេសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ។

ក្នុងពេលចូលរួមក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ​ដែល ត្រូវបាន​ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ​កាលពីរសៀលថ្ងៃទី២៥ ​ខែមករា នេះ ក្រុម​កីឡាករ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង​ហ្វឹកហាត់​ជាមួយគ្រូជាប់ជាប្រចាំ ​នាពេលបច្ចុប្បន្នេះ ដើម្បីត្រៀមខ្លួន​ សម្រាប់ការប្រកួតចូលមកដល់ ។

ចំណែកប្រជាពលរដ្ឋ បានបង្ហាញក្តីរំភើបរីករាយ ​នៅពេលដែលប្រទេសកម្ពុជា ​មានលទ្ធភាពធ្វើជា ម្ចាស់​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំនេះ ​ព្រោះថា ប្រទេសកម្ពុជា ​បានរង់ចាំឱកាសនេះ ជាច្រើន​ទសវត្សរ៍ មកហើយប្រជាពលរដ្ឋប្ដេជ្ញាជួយគាំទ្រ ​ដោយចូលរួមរាប់ថយក្រោយ និងទៅមើលការ​ប្រកួតកីឡាផងដែរ។

ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ​សម្រាប់ ប្រទេសកម្ពុជា​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី ។

ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ​ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ​ខែឧសភា ​ឆ្នាំ២០២៣ នឹង មាន​កីឡាចំនួន៣៨ប្រភេទ រួមមាន ប៉េតង់ តេក្វាន់ដូ ប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ បាល់បោះ គុន ល្បុក្កតោ និងកាយវប្បកម្មជាដើម ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm