កងកម្លាំង​អ៊ុយ​ក្រែ​ន​ដកថយ​ចេញពី​ទីក្រុង Soledar ក្នុង​តំបន់ Donbas ក្រោយ​កងទ័ព​រុស្ស៊ី​វាយ​សម្រុក​ខ្លាំង

2023/01/26 09:29:55 pm        833

​អ៊ុយក្រែន៖ មន្ត្រី​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ទីក្រុង​មួយ​នៅ​ក្នុង​ភាគ​ខាងកើត​នៃ​តំបន់ Donbas ជា​អ្វី​ដែល​ជា​រឿង​កម្រ ​ប៉ុន្តែ​ជា​ជោគជ័យ​ក្នុង​សមរភូមិ​ប្រយុទ្ធ​សម្រាប់​វិមាន​ក្រឹម​ឡាំង បន្ទាប់​ពី​ការ​ដក​ថយ​ជា​បន្តបន្ទាប់​ក្នុង​ការ​លុកលុយ​របស់​រុស្ស៊ី​ដែល​បាន​ចាប់ផ្ដើម​ជិត​ ១១​ខែ​មកនេះ​។

​លោក Serhii Cherevatyi អ្នកនាំពាក្យ​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​បាន​ប្រាប់​សារ​ព័ត៌មាន​ AP ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចេញពី​ទីក្រុង​ផលិត​អំបិល Soledar ដើម្បី​ជួយសង្គ្រោះ​ជីវិត​កងទ័ព។ លោ​កថា ​ទាហាន​បាន​ដកថយដើម្បី​ត្រៀម​ការពារ​មូលដ្ឋានទ័ព​របស់​ខ្លួន​។​ ​ទីក្រុង Moscow បាន​ហៅ​ការ​ប្រយុទ្ធ​ដណ្ដើមយក​ទីក្រុង Soledar ដែល​លាតសន្ធឹង​ជិត​ទីក្រុង Bakhmut ថា ជាការ​ដណ្ដើម​បាន​តំបន់ Donbas ​ទាំងស្រុង​។

​ការ​វាយ​ដណ្ដើម​គ្រប់គ្រង​បាន​នេះ នឹង​នាំ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ខិតចូល​កាន់តែ​ជិត​ទីក្រុង Bakhmut ប៉ុន្តែ​ក្រុម​អ្នកវិភាគ​យោធា​និយាយ​ថា ការ​ដណ្ដើម​បាន​ទីក្រុង Soledar គឺជា​និមិត្តរូប​ច្រើនជាង​យុទ្ធសាស្ត្រ​។ ​រុស្ស៊ី​បាន​អះអាង​ពី​ការគ្រប់គ្រង​ជិត ​២​សប្ដាហ៍​មុន​ថា ​ខ្លួន​បាន​ដណ្ដើម​យក​បាន​ទីក្រុង Soledar ហើយ​ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​ទាត់ចោល​។ ​ភាគច្រើន​នៃ​កង​ទ័ព​រុស្ស៊ី​នៅ​ជុំវិញ​ទីក្រុង​ Soledar ​គឺជា​ទាហាន​ស៊ីឈ្នួល​ជាប់កិច្ចសន្យា​វ៉េ​កណា​គ្រុប​របស់​រុស្ស៊ី ហើយ​ត្រូវ​គេ​រាយការណ៍​ថា ​កំពុង​ប្រយុទ្ធ​យ៉ាង​ក្ដៅ​គគុក​នៅ​សមរភូមិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm