Atletico Madrid ឡើង​កំពូល​តារាង​វិញ​ក្រោយ​ឈ្នះ Huesca ​ខណៈ Barcelona បំបាក់ Getafe ៥-២

2021/04/27 09:59:58 am        175

​បាល់ទាត់៖ បន្ទាប់ពី Real Madrid ឈរជើង​នៅ​កំពូល​តារាង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​ បាន​មួយថ្ងៃ Atletico Madrid នៅ​ពេល​នេះ​បាន​ត្រលប់​មក​កំពូល​តារាង​វិញ​ ក្រោយ​ជ័យជំនះ​លើ​ក្រុម​ភ្ញៀវ Huesca ២-០​។

​​ពីរ​គ្រាប់​របស់ Angel Correa និង Yannick Carrasco ក្នុង​វគ្គ​នីមួយៗគ្រប់គ្រាន់​ល្មម​នឹង​ទទួលបាន​បី​ពិន្ទុ​សំរាប់ក្រុម​ម្ចាស់ផ្ទះ Atletico Madrid លើ​ក្រុម​ដែល​កំពុង​ត្រូវការ​ឈ្នះ​ដាច់ខាត Huesca ​ដែល​កំពុង​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់​។ ​​បី​ពិន្ទុ​នេះ​ធ្វើអោយ​ក្រុម​របស់លោក Diego Simeone ​កាន់កាប់​កំពូល​តារាង​ដាច់​ក្រុម​លេខ២ Real Madrid បី​ពិន្ទុពេញ​។ ​​Atletico Madrid កំពុង​ស្វែង​រកពាន La Liga​ ជា​លើកដំបូង​រាប់​ពី​ឆ្នាំ២០១៤ ខណៈ​នៅសល់ ៦ប្រកួត​ទៀត​ចប់ រដូវ​កាល ​ក្នុងនោះ​មាន​មួយ​ប្រកួត​ត្រូវ​ទៅ​ទឹកដី Barcelona ថ្ងៃទី៨ ខែក្រោយ​។ ​​ចំណែក Huesca​ បរាជ័យ​នៅពេលនេះ ​ធ្វើអោយ​ពួកគេ​បន្ត​ឈរ​ក្នុង​តំបន់​កាត់ចោល​លេខ ១៨ ដេញ​ពីក្រោយ Real Valladolid ដែល​ឈរ​នៅ​តំបន់​សុវត្ថិភាព​មួយ​ពិន្ទុ​។

ងាក​មក Barcelona វិញ​ក៏​រកបាន​បី​ពិន្ទុ​ដ៏​មាន​សារសំខាន់​របស់ខ្លួន​ដែរ ​ក្នុងការ​ប្រកួត​ជើងឯក​ដោយបាន​បំបាក់​ក្រុម​ភ្ញៀវ Getafe ៥-២​។ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី៨ និង ៣៣ ខណៈដែល​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann​ រកបាន​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៩០+៣ ដោយ​បាល់ ១១ម៉ែត្រ​។ ​​បី​ពិន្ទុ​នេះ Barcelona នៅតែ​បន្ត​ឈរ​លេខ៣ ដដែល​ដេញ​ពីក្រោយ Real Madrid ១ពិន្ទុ និង​ដេញ​ពីក្រោយ​ក្រុមកំពូល​តារាង Atletico Madrid ៥ពិន្ទុ​តែ Barcelona នៅសល់ ១ប្រកួត​នៅក្នុង​ដៃ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm