ការបើក​ប្រទេស​ចិន នឹងចូលរួម​ចំណែក​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​

2023/01/27 01:50:46 am        681

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា កា​បើក​ប្រទេស​ចិន នឹងចូលរួម​ចំណែក​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ទាំង​វិស័យ​ទេសចរណ៍ ការវិនិយោគ​ពី​បរទេស ដែលមាន​ចិន​ជា​ដៃគូ​សំខាន់ និង​ទីផ្សារ​នាំចេញ​កសិផល​របស់​ក​ម្ពុ​ជា​។​

​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋ​កិ​ច្ឋ និង​ហិរញ្ញវត្ថុ លើកឡើង​នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូ​ហិរញ្ញវត្ថុ និង​ច្បាប់​ថវិការ​ឆ្នាំ២០២៣ នៅ​ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២៣ នេះ​ថា ចិន​បើក​ប្រទេស​ឡើងវិញ នឹងចូលរួម​ចំណែក​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ចិន​គឺជា​ដៃគូរ​ដ៏​ធំ​របស់​កម្ពុជា ម្ខាង​គឺ​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ប្រទេស​ទាំងពីរ​មាន ជាក់ស្តែង​ពាក់ព័ន្ធ​ការវិនិយោគ មកដល់ពេលនេះ ៤២ ភាគរយ គឺ​មកពី​ចិន ក្នុងនោះ មានការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម អ​ចនទ្រ​ព្យ ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​

​ដូច្នេះ​ ការបើក​ឡើង​នៃ​ប្រទេស​ចិន គឺជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ដែល​នឹង​អាច​លំហូរ​ទុន​ពី​ចិន​មក​កម្ពុជា ហើយ​ការវិនិយោគ​មួយចំនួន ដែលមាន​គោលដៅ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ក៏​អាច​ផ្ទេរ​ពី​ចិន​មក​កម្ពុជា ហើយ​ចិន​ក៏​ជាទី​ផ្សារ​របស់​កម្ពុ​ជាមួយ​ដែរ គឺមាន​ប្រមាណ ៦​ភាគរយ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។ ហើយ​ការបើក​ឡើងវិញ​នេះដែរ ក៏​ជា​ឱកាស​នៃ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន ចូលមក​កម្ពុជា ដែល​នៅក្នុង​ឆ្នាំ២០២៣ នេះ កម្ពុជា​រំពឹងថា នឹង​ស្រូបយក​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ ៤,៣លាន​នាក់ ក្នុងនោះ មាន​ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស មាន​ចំនួន ២​លាន​នាក់​ផងដែរ​។​

​ឯកឧត្តម វ​ង្សី វិស្សុត បញ្ជាក់ថា ក្រៅពី​ការចូលរួម​អភិវឌ្ឍន៍​ខាងលើនេះ​ ចិន​គឺជា​ប្រទេសមួយ​ធំ​ដែល​បាន​ផ្តល់ជំនួយ និង​ប្រាក់កម្ចី​ធំជាងគេ​ផងដែរ ក្នុងនោះ​បំណុល​ចិន​មាន​ជាង ៤០​ភាគរយ នៃ​កម្ចី​របស់​កម្ពុជា​សរុប​។

​ឯកឧត្តម បញ្ជាក់ថា​បន្ថែមថា ពាក់ព័ន្ធ​ប្រាក់កម្ចី​នេះ កម្ពុជា​បាន​យកទៅ​ប្រើប្រាស់​ចំ​គោលដៅ ជាពិសេស​កន្លែង​ដែលមាន​កំណើន កន្លែង​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រឡប់មកវិញ គឺ​ធ្វើ​ឲ្យ​ការ​កម្ចី​របស់​កម្ពុជា​មិន​វ័ណ្ឌករ ពោល គឺ​នៅក្នុង​កម្រិត​ទាប ដោយសារ​ការប្រើប្រាស់រ​បស់​រាជរដ្ឋាភិបាល មានការ​ប្រយ័ត្នប្រយែង​ជាទីបំផុត​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm