គណបក្សឯកភាពជាតិខ្មែរ គាំទ្រប្រសាសន៍នាយករដ្ឋមន្រ្តី ដែលអំពាវនាវមិនឲ្យជេរ និងលាបពណ៌បក្សដទៃ

2023/01/27 04:50:05 pm        682

ភ្នំពេញ៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានថ្លែងថា គោលយោបាយរបស់​គណបក្ស​លោក ពុំមានការជេរប្រមាថ ការលាបពណ៌ ការចោទប្រកាន់ និងការញុះញង់ដល់​គណបក្សដទៃនោះទេ ហើយលោកក៏បានប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានអំពាវនាវដល់បណ្តាគណបក្សនយោបាយ​ទាំងអស់កុំឲ្យធ្វើការ​ឃោសនា​ជេរប្រមាថដល់គណបក្សផ្សេងៗ ដើម្បីតែផលប្រយោជន៍គណបក្សខ្លួននោះដែរ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ លោក អ៊ុន ជឹម បានលើកឡើងថា ការជេរប្រមាថ ការលាបពណ៌ ការចោទប្រកាន់ និង ការញុះញង់នាំឲ្យជាតិ​បែក​​បាក់ និងជាផែនការបំបែកបំបាក់របស់​បរទេសមកលើខ្មែរជាង៧០០ឆ្នាំហើយ។ ដូច្នេះក្នុងនាមលោកជាប្រធានគណបក្សមួយរូបដែរនោះ លោកសូមស្នើដល់អ្នកនយោបាយ​គ្រប់រូប​ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ កុំព្រោះតែចង់ល្បីហើយជេរប្រមាថ និងលាបពណ៌ដល់​គណបក្សអ្នកដទៃ​ហើយគិតថា គណបក្សខ្លួនល្អ។

ជាមួយគ្នានោះដែរ ប្រធានគណបក្សឯកភាពជាតិខ្មែរ ក៏បានសម្តែងការហួសចិត្ត ចំពោះអ្នក​នយោបាយ​មួយចំនួន និងអ្នកវិភាគមួយក្តាប់តូចដែលងប់ងុលនឹងការប្រឆាំង និងការចង់បំផ្លាញ​ដៃគូប្រកួត តែងតែធ្វើនយោបាយជេរគេ ដោយចោទគេថា អាយ៉ងអ្នកនេះអាយ៉ងអ្នក​នោះជាដើមនោះ។

លោកថា គណបក្សមួយចំនួនដែលលើកឡើងថា គណបក្សកាន់អំណាច កើតឡើងចេញពីប្រភព​នេះប្រភពនោះ ​គឺជាការធ្វើនយោបាយដោយគ្មានសីលធម៌។ ការចោទប្រកាន់ដោយគ្មានភស្តុតាង គឺជាការ​បរិហារកេរ្តិ៍ ​ដែលប្រឈមមុខនឹងច្បាប់ ។ ហេតុនេះហើយ បានជាគណបក្សឯកភាពជាតិខ្មែរ មិនឲ្យសកម្មជនធ្វើនយោបាយ វាយប្រហារបក្សដទៃឡើយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm