ចិន​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ប្រសិនបើ​ប្រធាន​សភា​អាមេរិក​លោក McCarthy ទៅកាន់​កោះ​តៃវ៉ាន់​

2023/01/27 05:51:59 pm        785

​អាមេរិក៖ ប្រធាន​សភា​អាមេរិក​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មីមកពី​គណបក្ស​សាធារណរដ្ឋ​លោក ​Kevin McCarthy ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ត្រៀម​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។ ព័ត៌មាន​នេះ​គួរតែ​មិន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ទេ​។

​ដោយ​រង​សម្ពាធ​ពី​ក្រុម​ស្តាំនិយម​របស់​គណបក្ស​លោក ដែល​បាន​រារាំង​ការបោះឆ្នោត​ជ្រើសរើស​រូប​លោក​រហូតដល់ ១៥​ដង និង​មាន​ជំហរ​ដ៏​តឹងរ៉ឹង​ប្រឆាំង​នឹង​ប្រទេស​ចិន គេ​រំពឹង​ថា លោក McCarthy នឹង​អាច​បង្ក​ការ​លំបាក​សម្រាប់​ជីវិត​ខ្លួនឯង​ផង និង​សម្រាប់​រដ្ឋបាល​លោក Biden ផង​ ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​ទំនាក់ទំនង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​ប៉េកាំង​ផង ដែល​អាច​ជំរុញ​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​បន្ថែម​ទៀត​សម្រាប់​រូបលោក​។ នៅ​ក្នុង​ការ​រំពឹង​ទុក​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មន្ទីរ​បញ្ច​កោណ​កំពុង​រៀបចំ​ផែនការ​បន្ទាន់​រួចហើយ​។​ នៅ​ពេល​ដែល​លោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា បាន​បង្កើត​ឲ្យ​មាន​វិបត្តិ​មួយ ​ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​យ៉ាង​គគ្រឹក​គគ្រេង ដោយ​បង្កើន​ការព្រមាន​អំពី​សង្គ្រាម​ដែល​អាច​កើតមាន​រវាង​សហរដ្ឋអាមេរិក និង​ចិន​ជុំវិញ​ជោគវាសនា​របស់​កោះ​នេះ​។

​ជា​ការ​ពិត​ណាស់ គ្មាន​អ្វី​ដែល​គណបក្ស​សាធារណរដ្ឋ​ចង់​ធ្វើ ជា​ពិសេស​លើស​ពី​ការ​ដឹកនាំ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​ឆ្ពោះ​ទៅរក​ជម្លោះ ​ក្នុង​គោលបំណង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ប្រកាន់​តឹង​បន្ថែម​ទៀត ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង និង​ដុត​បញ្ឆេះ​បន្ថែម​សង្គ្រាមត្រជាក់​ដែល​កំពុង​កើតមាន​រួច​ទៅ​ហើយ​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm