អត្រា​គ្មាន​ការងារ​ធ្វើ​ប្រចាំ​សប្ដាហ៍​នៅ​​អាមេរិក​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥៤៧.០០០​នាក់​ដែល​ជា​អត្រា​ទាប​ថ្មី​

2021/04/27 09:59:58 am        140

​អាមេរិក៖ ក្រសួង​ការងារ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​គ្មាន​ការងារ​ធ្វើ​ប្រចាំ​សប្តាហ៍​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​មក​នៅ​ត្រឹម ៥៤៧.០០០​នាក់ ដែល​ជា​អត្រា​ទាប​ថ្មី​ចាប់​តាំង​ពី​ការ​រីក​រាល​ដាល​ឆ្លង​សកល​ជំងឺ COVID-19 បាន​បំផ្លិចបំផ្លាញ​ទីផ្សារ​ការងារ​កាលពីដើម​ឆ្នាំមុន។​

​យោង​តាម​របាយការណ៍​ចេញ​ដោយ​មន្ទីរ​ស្ថិតិ​ការងារ​ នៃ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេ​ល​ ១​សប្តាហ៍​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​មេសា ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ចុះបញ្ជី​ទទួល​អត្ថប្រយោជន៍ ​ពី​ការ​គ្មាន​ការងារ​ធ្វើ​បាន​ថយ​ចុះ​ចំនួន ៣៩.០០០​នាក់ ពី​រយៈពេល​មួយ​សប្តាហ៍​មុន​ដែល​មាន​ចំនួន ៥៨៦.០០០​នាក់។​ នេះ​គឺជា​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប​បំផុត ចាប់​តាំងពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ពេល​ដែល​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន ២៥៦.០០០​នាក់។​ ​ដោយឡែក​អត្រា​គ្មាន​ការងារ​រយៈពេល ៤​សប្ដាហ៍​បាន​ធ្លាក់​ចុះ​ចំនួន ២៧.៧៥០​នាក់ ​មក​នៅ​ត្រឹម ៦៥១.០០០​នាក់។​ របាយការណ៍​ចុងក្រោយ​នេះ​ដែរ​បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​នៅតែ​បន្ត​ទទួល​យក​អត្ថប្រយោជន៍ ​ពី​ការ​គ្មាន​ការងារធ្វើ​ក្នុង​សប្តាហ៍​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មេសាបាន​ធ្លាក់​ចុះ​ចំនួន ៣៤.០០០​នាក់ មក​នៅ​ត្រឹម ៣.៦៧​លាន​នាក់។​

​ខណៈ​នោះ​ដែរ ចំនួន​ប្រជាពលរដ្ឋ​សរុប​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ ពី​កម្មវិធី​ទាំង​អស់ទាំង​កម្មវិធី​រ​ដ្ឋ និង​សហព័ន្ធ សម្រាប់​សប្ដាហ៍​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មេសា បាន​កើន​ចំនួន ៤៩១.៦៧៤​នាក់ ឡើង​ដល់ ១៧.៤​លាន​នាក់ ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះបន្ត​ដោះស្រាយ​ ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ​ COVID-19៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        8
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm