ភាព​តានតឹង​បាន​កើនឡើង​ក្នុង​រដ្ឋធានី​ហៃ​ទី បន្ទាប់ពី​មន្ត្រី​នគរបាល​ច្រើន​នាក់​បាន​ស្លាប់​

2023/01/27 09:37:08 pm        152

​ហៃទី៖ ក្រុម​បាតុករ​ដែល​ខឹងសម្បារ​បាន​ស្រែក​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ហៃ​ទី ដោយ​បាន​បិទផ្លូវ និង​បាញ់​កាំភ្លើង​ទៅលើ​អាកាស ដើម្បី​តវ៉ា​ប្រឆាំង​ការ​សម្លាប់​មន្ត្រី​នគរបាល​ដ៏​ឃោរឃៅ​ជាច្រើន​នាក់ ​ដោយ​ក្រុម​ជន​អន្ធពាល​នៅ​ហៃ​ទី​កាលពី​សប្តាហ៍​មុន​។

សារព័ត៌មាន​បាន​រាយការណ៍​ថា ទិដ្ឋភាព​ខឹង​សម្បារ​បាន​ផ្ទុះឡើង​នៅ​ក្នុង​សង្កាត់​ជិតខាង​ជាច្រើន ​នៃ​ទីក្រុង​ព័រ​អូ​ប្រាំង ​(Port-au-Prince) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​រនាំង​នៃ​ការ​ដុត​សំបក​កង់​រថយន្ត​ត្រូវ​បាន​ធ្វើឡើង​នៅ​កណ្តាល​ទីក្រុង​។ សារព័ត៌មាន​រាយការណ៍​ថា ការដឹកជញ្ជូន​សាធារណៈ​ត្រូវ​បាន​រំខាន ហើយ​សាលារៀន​ជាច្រើន​កន្លែង​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទទ្វារ​។ ក្រុម​បាតុករ​ប្រដាប់​អាវុធ​ដែល​ធ្វើខ្លួន​ជា​មន្ត្រី​នគរបាល​ បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ទីធ្លាគេហដ្ឋាន​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី មុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ផ្លូវ​អាកាស​យានដ្ឋាន​។​ ​អំពើ​ហិង្សា​ដោយ​ក្រុម​ជន​អន្ធពាល​បាន​កំពុង​កើន​ឡើង​ទូទាំង​ទីក្រុង Port-au-Prince ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់ពី​ការ​ធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moise កាលពី​ខែ​កក្កដា ឆ្នាំ​២០២១ បង្ក​ឱ្យ​មាន​អស្ថិរភាព​នយោបាយ​កាន់តែ​អាក្រក់​ទៅ​ៗ ហើយ​បាន​បង្កើត​ភាព​ខ្វះ​ចន្លោះ​អំណាច​។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ខែវិច្ឆិកា​ថា ក្រុម​ជន​អន្ធពាល​ប្រដាប់​អាវុធ​បាន​គ្រប់គ្រង​ប្រហែល ៦០​ភាគរយ​ក្នុង​រដ្ឋធានី ជា​កន្លែង​ដែល​ពួកគេ​កំពុង​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម ការ​ចាប់​ជំរិត និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​របស់​ពួកគេ និង​ធ្វើ​ឲ្យ​ប្រជាជន​ភ័យខ្លាច​។​ ​យោង​តាម​នគរបាល​ជាតិ​ហៃ​ទី​បាន​ឱ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​បាន​សម្លាប់​មន្ត្រី​នគរបាល​យ៉ាង​ហោច​ណាស់ ១០​នាក់​កាលពី​សប្តាហ៍​មុន ខណៈ​នគរបាល​ម្នាក់ទៀត​កំពុង​បាត់​ខ្លួន និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm