កីឡដ្ឋាន Wembley​ អាច​នឹង​ទទួល​ការ​ប្រកួត Euro ច្រើន​ប្រកួត​ទៀត ​បន្ទាប់ពី​ទីក្រុង​ម្ចាស់ផ្ទះ​ផ្សេង​ទៀត​មិន​ច្បាស់​លាស់​

2021/04/27 09:59:58 am        229

បាល់ទាត់៖ ​កីឡដ្ឋាន Wembley ​ក្នុង​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស អាច​នឹង​ត្រូវ​ទទួល​ការប្រកួត​ច្រើន​ប្រកួត​ទៀត​នៅ Euro ២០២០ បន្ទាប់ពី UEFA ថា​ ទីក្រុង​ម្ចាស់ផ្ទះ​ផ្សេងទៀត​មិន​ច្បាស់លាស់​ពី​ការ​រៀប​ចំ​របស់​ខ្លួន​។ ​ទីក្រុង Dublin សាធារណរដ្ឋ​អៀក​ឡង់, ទីក្រុង Bilbao ប្រទេស​អេ​ស្ប៉ា​ញ និង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ជាទី​ក្រុង​បី​ដែល​ស្ថិតក្នុង​មន្ទិល​នៅ​ឡើយ​មកដល់ពេលនេះ​។

ទីក្រុង Dublin មានឈ្មោះ​ទទួល​ចំនួន ​៤​ប្រកួត​ដែល​អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ប្រកួត ស្រប​ពេល​ទីក្រុង Bilbao អាច​នឹង​ត្រូវ​ផ្លាស់​មកកាន់​ទីក្រុង Seville ដោយសារ​បញ្ហា Covid-19​។ សំរាប់ Wembley ​ដែល​នឹង​ទទួល​រ៉ាប់រង​នោះ​ទំនងជា​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ក្រុម​ឈ្នះ​ពី​ពូ​ល​របស់​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​។ ​ដូច្នេះ​ប្រសិន​អង់គ្លេស​បាន​លេខ ១ ក្នុង​ពូ​ល D ដែល​រួមមាន​ស្កុ​ត​ឡេ​ន ក្រូ​អាស៊ី និង​ឆេ​ក​នោះ ពួកគេ​នឹង​ជួប​ជាមួយ​ក្រុម​លេខ ២ ក្នុង​ពូ​ល F ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ Wembley​។​ ​បញ្ហា​ដែល​ចោទ​សំរាប់​ទីក្រុង​ខាងលើ​នោះ​គឺ UEFA បាន​ដាក់​កំណត់​ឲ្យទីក្រុង​ម្ចាស់​ផ្ទះ​ បើកឲ្យ​មាន​អ្នកទស្សនា​យ៉ាង​ហោច​ណាស់ ២៥% ​ក្នុង​កីឡដ្ឋាន​។

​​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​មក​ដល់​ពេលនេះ​ ក៏​មិន​ទាន់​បាន​អះអាង​ពី​ការធានា​របស់​ខ្លួន​នៅ​ឡើយ​ ខណៈ​រដ្ឋធានី​នៃ​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ ​ត្រូវ​ទទួល​ការប្រកួត​ក្នុង​ពូ​ល F បី​ប្រកួត និង​វគ្គ ៨ក្រុម​ចុងក្រោយ​មួយ​ប្រកួត​។​ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប Euro ២០២០ ត្រូវ​​បាន​លើក​មួយ​ឆ្នាំ​មកដល់​ឆ្នាំ​២០២១ នេះ​ដោយសារ​បញ្ហា Covid-19 ខណៈ​ការប្រកួត​មាន​សរុប ២៤​ក្រុម​ចូលរួម និង​សរុប​ទាំងអស់ ៥១​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm