វិស័យឯកជន ចាប់ផ្ដើមធ្វើពិធីបុណ្យអង្ករនៅខេត្តសៀមរាប ខណៈដែលបរវកញ្ញាភពផែនដីជាង២០ប្រទេស បង្ហាញខ្លួននៅក្នុងពិធី

2023/01/28 03:40:12 pm        788

សៀមរាប៖ ក្រុមប្រតិបត្ដិករទេសចណ៍ និងសហព័ន្ធស្រូវអង្ករ បានចាប់ផ្ដើមកម្មវិធីបុណ្យអង្ករ លើកទី៥ និងជាលើកទី១ សម្រាប់ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ អង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក និងផ្សព្វផ្សាយ​ពីសក្តានុពល​អង្ករកម្ពុជាដែលគេចាទ់ទុក ជាមាស សកម្ពុជា។ ពិធីនេះធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ខេត្ដសៀមរាប។

លោក សែតកៅ ហ្វីលីព ប្រធានសមាគមន៍ក្លិបទេសចរណ៍ខេត្តសៀមរាប លើកឡើងថា បុណ្យអង្ករ ជាព្រឹត្តិការណ៍ដ៏គួរឲ្យមានមោទកភាព នៅលើទឹកដីខេត្តខេត្តសៀមរាប។ លោកបន្តថា ព្រឹត្តិការណ៍​អបអរសាទរអង្ករកម្ពុជា ទទួលបានជ័យលាភីគុណភាពល្អដាច់គេលើពិភព​លោកនៃឆ្នាំ២០២២ ពេលនេះធ្វើឡើងដើម្បីចូលរួមអបអរសាទ និងលើកស្ទួយកិត្យានុភាព វិស័យស្រូវអង្ករកម្ពុជា​ឲ្យកាន់​តែល្បីរន្ទឺ ជាមាស ស កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលត្រូវបានចាត់ទុកថា ជា​មាសបៃតងរបស់កម្ពុជា ក្នុងនោះក៏មានការចូលរួមគាំទ្រ ផ្សព្វផ្សាយធំទូលាយតាមរយៈកញ្ញាឯក ភពផែនដីអន្តរជាតិចំនួន ២៦ប្រទេសផងដែរ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា វិស័យស្រូវអង្ករនៅ​កម្ពុជា​បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ បាននាំចេញអង្ករក្នុងឆ្នាំកន្លង​ទៅ​ចំនួនជាង ៦៣ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលសរុបទាំង​ការនាំចេញអង្ករ និងស្រូវបានទឹកប្រាក់សរុប ប្រមាណជាង ១ ២០០លានដុល្លារសហរដ្ឋអាមេរិក​ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា អង្ករម៉ាកម្លិះអង្គរ គឺជានិមិត្តសញ្ញានៃការផ្សារភ្ជាប់រវាងពាក្យអង្គរ និងអង្កររបស់​កម្ពុជា ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងនៃកម្ពុជា ការរីកចម្រើននៃវិស័យស្រូវអង្ករ គឺផ្តើម​ចេញ​អំពីនិមិត្តរូបនៃប្រព័ន្ធធារាសាស្ត្រ នាសម័យអង្គរខ្វាត់ខ្វែងរបស់ទីក្រុងយសោធរបុរះនា​សម័យបុរាណ និងការីកចម្រើនថ្មីនៃប្រព័ន្ធធារាសាស្ត្រនា សម័យបច្ចុប្បន្ន។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការរៀបចំកម្មវិធីបុណ្យអង្ករ ដើម្បី​អបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ប្រទេស​នាពេលនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ដែលជួយ​បំពេញឱ្យគ្នាទៅវិញទៅមក ក៏ដូចជាបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យស្រូវអង្ករកម្ពុជា ឱ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើង៕

អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm