លោកជំទាវ ឱ វណ្ណឌីន៖ ការមកទទួលវ៉ាក់សាំងបានគ្រប់ដូស ស្មើនឹងមានរនាំងការពារអាយុជីវិតពីជំងឺកូវីដ

2023/01/28 05:37:47 pm        861

តាកែវ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល និងជាប្រធានគណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់​ដែលមកទទួលវ៉ាក់សាំងកូវីដ១៩ បានគ្រប់ដូសចាប់ពីដូសមូលដ្ឋាន ដល់ដូសទី៦ ស្មើនឹងមានរនាំង និងកងការពារដ៏រឹងមាំពីការឆ្លងជំងឺកូវីដ១៩ កុំឱ្យធ្ងន់ធ្ងរបាន។នៅក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមរោងចក្រ សាលារៀន ផ្សារ និងនៅតាមសហគមន៍ រយៈពេល២ថ្ងៃ ក្នុងខេត្តតាកែវ លោកជំទាវ មានប្រសាសន៍បន្តថា ជំងឺកូវីដ១៩ ​វាមិនទាន់រលាយបាត់ពីភពផែនដីយើងនៅឡើយទេ ពោលវានៅតែឆ្លងរីករាលដាលជា​ខ្លាំង​នៅបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ពិសេសនៅក្នុងប្រទេសកម្ពុជារបស់យើង​នៅតែមាន​ការឆ្លងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែការឆ្លងវាមានកម្រិតទាប។

ទោះបីជាយ៉ាងណាយើងកុំមានការធ្វេសប្រហែសអោយសោះ ត្រូវមានការប្រុងប្រយ័ត្ន​ជានិច្ចចំពោះ​ជំងឺ​កូវីដ១៩នេះ ពិសេសជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង វាងាយឆ្លងលឿនណាស់ បើសិនយើងមិនបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ទេវាអាចបណ្ដាលអោយមានគ្រោះថ្នាក់។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩បាន គប្បីយើងម្នាក់ៗត្រូវ​មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​អោយបានគ្រប់ដូសតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ពិសេសត្រូវចូលរួមអនុវត្តវិធានការ៣កុំ និង៣ការពារ និងវិធានការដទៃទៀតរបស់​ក្រសួងសុខាភិបាលដែលបានដាក់ចេញ ពោលត្រូវមានអនាម័យខ្លួនប្រាណជាប្រចាំ ព្រោះកត្តា​អនាម័យនេះសំខាន់ណាស់សំរាប់សុខភាព និងការពារបានពីការឆ្លងពីជំងឺកូវីដ១៩ និងជំងឺដទៃទៀតបាន។

ក្នុងឱកាសនោះដែរលោកជំទាវ ឱ វណ្ណឌីន ក៏បានធ្វើការជំរុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន​ត្រូវជំរុញដល់ប្រជាពលរដ្ឋដែលចាប់ពី៣ឆ្នាំឡើង អោយមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ពិសេសមន្រ្តីទទួលបន្ទុកការចាក់វ៉ាក់សាំងត្រូវណែនាំពួកគាត់​អោយយល់ដឹងពី​គម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងអោយបានច្បាស់ ​ចៀសវាងមានរយៈពេលយូរ ដែលជាហេតុធ្វើ​អោយប្រព័ន្ធ​ភាពស៊ាំ ​ក្នុងរាង្គកាយមានការចុះខ្សោយ ​នៅពេលមានការឆ្លងជំងឺកូវីដ១៩ វាអាចវិវត្តន៍​ជាធ្ងន់ធ្ងរបាន និងឈានដល់ការបាត់បង់ជីវិតផងដែរ។

សូមបញ្ជាក់ដែរថា សម្រាប់ខេត្តតាកែវមានមន្រ្តីរាជការ កងកម្លាំងប្រដាប់ បានមកចាក់វ៉ាក់សាំង​កូវីដ១៩ ដូសទី៦ បានប្រមាណជាង១ពាន់នាក់ហើយ ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        105
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm