គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ

2023/01/28 05:55:43 pm        814

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា បានបើកមហាសន្និបាតវិសាមញ្ញតំណាង​ទូទាំង​ប្រទេស រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។

ក្នុងអង្គសន្និបាតមានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បន្ថែមដោយសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានី-ខេត្ត និងថ្នាក់ដឹកនាំនៃអង្គការមហាជនរបស់គណបក្សចូលរួម សរុបចំនួន ៣៥៥៨រូប ។

ថ្លែងក្នុងឱកាសបើកមហាសន្និបាតសម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា យើងជួបជុំគ្នា​ប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅក្នុងអាគ៌ា​វិមាន៧មករា នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីពិនិត្យវាយតម្លៃលើការងារ​សំខាន់ៗ និងកំណត់ដាក់ចេញនូវ​ទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តទៀត។

សម្ដេចថា ចាប់ពីឆ្នាំ២០១៨ មកតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានផ្តល់លទ្ធភាពឱ្យគណបក្សយើងកាន់អំណាចទាំងស្រុង ទាំងនៅថ្នាក់​ជាតិ និង ទាំងនៅថ្នាក់ក្រោមជាតិ នៅក្នុងបរិបទនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ បានសាម​គ្គីគ្នា​ពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការងារមិនសំចៃកម្លាំង ហើយបាននាំមកនូវជោគជ័យ និងសមិទ្ធផល​ធំធេងលើគ្រប់វិស័យជូនជាតិ និងប្រជាជន ក្នុងនោះលេចធ្លោ គឺការរក្សាបានសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៅគ្រប់កន្លែង ការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ការរក្សាបានកំណើនសេដ្ឋកិច្ចនិង លំនឹងជីវភាពរបស់ប្រជាជន ការកែទម្រង់រដ្ឋគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ការទទួលបាន ជោគជ័យលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការលើក កម្ពស់កិត្តិសព្ទរបស់កម្ពុជាកម្រិតខ្ពស់នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈជោគ ជ័យនៃការ​អនុវត្ត​នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ និងជោគជ័យនៃការដឹកនាំនិងបំពេញ​ភារកិច្ច ជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាដើម។

សម្ដេចពញាចក្រី ហេង សំរិន បានបន្តទៀតថា បើនិយាយពីភាពរឹងមាំរបស់គណបក្សប្រជាជន​កម្ពុជាវិញ មកដល់ពេលនេះយើងពង្រឹងពង្រីកបានធនធានមនុស្សសម្បូរបែប ជាពិសេសមាន​ធនធាន​សម្រាប់បន្តវេនតាម សម័យកាល យើងពង្រឹងរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់បានរឹងមាំ យើងពង្រឹងពង្រីកសមាជិកបក្ស ទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គម យើងមានកន្លែង​ធ្វើការដូចជា អាគ៌ាវិមាន៧មករា និងអាគា នៃទីស្នាក់ការគណបក្សគ្រប់ថ្នាក់ រឹងមាំ ស័ក្ដិសម សមរម្យ នៅទូទាំងប្រទេស ព្រមទាំងមាន មធ្យោបាយផ្សេងទៀតសម្រាប់ធ្វើការងារផងដែរ។ ទាំងអស់នេះ បញ្ចាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សឈានមុខដែលមានឧត្តមភាពខ្ពស់​សម្រាប់ការប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស និងក៏ជាផែនគ្រឹះទ្រទ្រង់​ឱ្យកម្ពុជា​មានសុខសន្តិភាព និងការអភិវឌ្ឍវែងឆ្ងាយយូរអង្វែង។ អ្វីដែល យើងត្រូវយកចិត្តទុកដាក់នៅ​ពេលនេះ គឺឆ្នាំ២០២៣ ជាឆ្នាំដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៣ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំបន្តទៀត។

ប្រការនេះបញ្ជាក់ថា យើងពិតជាមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើនាពេលចំពោះមុខ ហើយ​ក្នុងនោះក៏ត្រូវរួមគ្នាធ្វើរាល់កិច្ចការឱ្យបានល្អបំផុតដើម្បីឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        39
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm