ពលរដ្ឋនៅស្រុកពួក ខេត្ដសៀមរាប ទទួលបានពូជមេគោ និងសមិទ្ធផលជាច្រើនទៀតពីសប្បុរសជនប្រទេសកូរ៉េ

2023/01/28 10:32:33 pm        741

សៀមរាប៖ ប្រជាពលរដ្ឋនៅឃុំសំរោងយា ស្រុកពួក បានសម្ដែងការសប្បាយចិត្ដក្រោយ ក្រោយទទួលបានមេគោចិញ្ចឹម និងមានសមិទ្ធផលជាច្រើនទៀត ដូចផ្លូវថ្នល់សាលារៀន អគារផលិតនំបុ័ង ដើម្បីជួយសម្រាលដល់ជីវភាពរបស់ពួកគាត់។

លោក ឡាច សឿន មេឃុំសំរោងយា បានឲ្យដឹងនៅក្នុងពិធីប្រគល់មេគោដល់ប្រជាពលរដ្ឋថា មេគោពូជទាំង០៧ក្បាល ដែលសប្បុរសជនប្រទេសកូរ៉េបានជួយប្រជាពលរដ្ឋនេះ គឺបានធ្វើឡើងនៅលើកទី១ ចំនួន០៥ក្បាល ដល់ប្រជាពលរដ្ឋប្រាំគ្រួសារ និងលើកទីពីរ មេគោពូជចំនួន០២ក្បាលបន្ថែមទៀត សម្រាប់ពលរដ្ឋ០២គ្រួសារ ដែលមេគោពូជទាំងនោះ​បានមកពីការជួយរបស់សប្បុរសជនសមាគមអភិវឌ្ឍន៍ភូមិថ្មី យ៉ាំងផ្សុង ឡូថារី តាមរយៈអង្គការដាអ៊ីល។

លោកមេឃុំបានបន្ដថា ចាប់តាំងពីឆ្នាំ២០១២មក អង្គការដាអ៊ីលនៃប្រទេសកូរ៉េខាងត្បូង បានចូលមកជួយអភិវឌ្ឍន៍ក្នុងឃុំមួយនេះ បានយ៉ាងច្រើន ដូចជាការជួយសាងសង់ផ្លូវបេតុង ផ្លូវក្រាលដី ស សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ និងអគារផលិតនំបុ័ងជាដើម។តំណាងឱ្យប្រជាពលរដ្ឋដែលបានពូជគោចិញ្ចឹមបានសម្ដែងការសប្បាយចិត្ដ ដោយសន្យាថា នឹងខិតខំថែរក្សាមេគោទាំងនោះឱ្យបានផលនៅថ្ងៃខាងមុខ។ពួកគាត់ បានសម្ដែងការដឹងគុណចំពោះម្ចាស់ជំនួយនៃអង្គការដាអ៊ីលផងដែរ។

តំណាងសមាគមអភិវឌ្ឍន៍ភូមិថ្មី យ៉ាំងផ្សុង ឡូថារី ប្រទេសកូរ៉េ លោក យិន ខ្វាន់ស៊ូ បានលើកឡើងថា លោកពិតជារីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសនៅឃុំសំរោងយានេះ។

លោកថា ការផ្តល់ជូននូវមេគោពូជជូនប្រជាពលរដ្ឋ​មិន​បញ្ចប់ត្រឹមនេះទេ គឺសមាគមនឹងស្វះស្វែងរក​ជំនួយ​បន្ថែមទៀតក្នុងការជួយប្រជាពលរដ្ឋក្រីក្រ។លោកបន្ថែមថា ការផ្ដល់ពូជមេគោនេះ បង្ហាញ​ពីការចងមិត្ដភាពប្រជាពលរដ្ឋ រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និតបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        9
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm