សម្ដេច ទៀ បាញ់៖ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ក្នុងក្របខណ្ឌការពារជាតិកាន់តែប្រសើរឡើងជាលំដាប់

2023/01/29 03:10:40 am        903

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងថា កិច្ចទំនាក់ទំនងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃកន្លងមក ក្នុងក្របខណ្ឌការពារជាតិ គឺកាន់តែប្រសើរឡើងជាលំដាប់។

សម្ដេចថ្លែងបែបនេះ ក្នុងឱកាសជំនួបជាមួយ ឯកឧត្តម ជេតគៀត អាថាគ័រ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

សម្ដេចពិជ័យេសេនា ទៀ បាញ់ បានសម្តែងការស្វាគមន៍ ចំពោះឯកឧត្តម ឯកឧត្តម ជេតគៀត អាថាគ័រ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានចូលជួបសំដែងការគួរសមនៅពេលដែល ឯកឧត្តម ត្រូវបានទទួលការតែងតាំងជាឯកអគ្គរាជទូតថៃថ្មី។

សម្ដេចពិជ័យេសេនា ក៏បានលើកថាកិច្ចទំនាក់ទំនងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃកន្លងមក ក្នុងក្របខណ្ឌការពារជាតិ គឺកាន់តែប្រសើរ ឡើងជាលំដាប់។

ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ទាំងព្រំដែនគោក និងព្រំដែនទឹកបានល្អនាពេលកន្លងមក។

សម្ដេចថ្លែងថាជាក់ស្តែងនៅក្នុងឆ្នាំ២០២២កន្លងមក ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ ជាសកលយ៉ាងណាក្ដី ប៉ុន្តែ រដ្ឋាភិបាលក្រសួងការពារជាតិប្រទេសយើងទាំង២ នៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាមរយៈការផ្ដល់សម្ភារៈ និងបរិក្ខារពេទ្យគាំទ្រយុទ្ធនាការជំងឺកូដ-១៩ ដល់កងយោធពលខេមរភូមិន្ទនិងមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងយោធាទាំង២។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងកងទ័ពភូមិន្ទថៃ ដែលកន្លងមកបានជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរ ខ.ភ.ម លើវិស័យបច្ចេកទេសនានា ក៏ដូចជាវិស័យអភិវឌ្ឍកសិកម្មផងដែរ។

ជាកិច្ចឆ្លើយតបឯកឧត្តម ជេតគៀត អាថាគ័រ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជានិងថៃ នៅតែបន្តពង្រឹងនិងពង្រីកឲ្យបាន គឺកាន់ប្រសើរឡើងថែមទៀត។

ឯកឧត្តម បានបន្តថា ការមកទទួលភារកិច្ចការទូតថ្មីនៅកម្ពុជា ឯកឧត្តម និងខិតខំអនុវត្តបន្តឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២កងទ័ពទាំង ២ កាន់តែ រឹងមាំថែមទៀត។

ឯកឧត្តម ក៏បានសំដែងនូវអំណរសាទរចំពោះលទ្ធលជោគជ័យដ៏ត្រចះត្រចង់ នៃកិច្ចប្រជុំកំពូលអាស៊ានដែលឆ្នាំនេះកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយឡែកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៩(9 ADMM-Plus) ដែលសម្តេចពិជ័យ បានធ្វើជាប្រធាននៃកិច្ចប្រជុំកន្លងមក។ ឯកឧត្តម ឯកអគ្គរាជទូតថៃ ក៏បានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ដែលសម្តេចតែងតែមានវត្តមានជាប្រចាំក្នុងកិច្ចប្រជុំនានាទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        112
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm