កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​រកឃើញ​ជើង​ខ្លាំង​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2023/01/30 04:39:51 pm        134

​​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​៖ ការប្រកួត​កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បានបញ្ចប់ និង​រកឃើញ​ជើង​ខ្លាំង​ប្រចាំឆ្នាំ​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​កីឡា​ប្រយុទ្ធ​កម្ពុជា​-​ជប៉ុន។ ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​លោកស្រី ងិន ហេ​មាល័យ ប្រធាន​សហព័ន្ធ​កីឡា​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​កម្ពុជា។​

​យោងតាម​របាយការណ៍នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ គឺមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥២​នាក់មកពី​ក្លិប​សមាជិក​សហព័ន្ធ​ចំនួន ៦ រួមមាន​ក្លិប​ក្រសួងមហាផ្ទៃ​, ក្លិប ៦០​ម៉ែត្រ​, ក្លិប​យុវជន​, ក្លិប​មជ្ឈមណ្ឌល​កីឡា​ប្រយុទ្ធ​កម្ពុជា​-​ជប៉ុន​, ខេត្តតាកែវ និង​ក្លិប​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ​ជម្រើសជាតិដែល​ធ្វើការ​ប្រកួត​លើ ៨​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស​មាន​កីឡាករ​-​កីឡាការិនី ២​ក្លិប​ប៉ុណ្ណោះដែល​ដណ្ដើមបាន​មេដាយមាស ក្នុងនោះ​ក្លិប​ក្រសួងមហាផ្ទៃឈរ​ចំណាត់ថ្នាក់​លេខ​១ ដែល​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៥ ប្រាក់ ២ និង​សំរឹទ្ធ ១ សរុប ៨​គ្រឿង និង​ក្លិប​សូ​រី​ន​ហ្ស៊ិ​កាំ​ប៉ូ ៦០​ម៉ែត្រឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៣ សរុប ៩​គ្រឿង​ឈរ​លេខ​២។​

​លោកស្រី ងិន ហេ​មាល័យ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ដែល​ប្រព្រឹត្ត​ទៅដោយ​រលូន ពិសេស​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី។ ឆ្លៀតឱកាស​នោះលោកស្រី​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនីត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដុស​ខាត​សមត្ថភាព និង​បច្ចេកទេស​បន្ថែម ដើម្បី​មានឱកាស​ចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ និង​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm