ពិភពលោក​ប្រតិកម្ម​ទៅនឹង​អំពើហិង្សា​កើនឡើង​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​

2023/01/30 04:56:17 pm        316

​អ៊ីស្រាអែល៖ ក្រុមមន្ត្រី​​ជាន់ខ្ពស់​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា ក្រោយ​ឧបទ្ទវហេតុ​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​បាន​ផ្ទុះឡើង​នៅ​តំបន់ West Bank និង​ទីក្រុង Jerusalem​ ខាងកើត​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​។ បណ្ដា​មេដឹកនាំ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ​ស្រប​ពេល​ការ​កើន​ឡើង​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ទាំង​២​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ៩​នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន Jenin អំឡុង​ការ​វាយឆ្មក់​មួយ​។ នៅ​ថ្ងៃ​ដដែល​នោះ​បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ​ត្រូវ​បាន​កងកម្លាំង​អ៊ីស្រាអែល​បាញ់សម្លាប់​នៅ​ក្នុង​ទីក្រុង al-Ram ភាគ​ខាងជើង​ទីក្រុង Jerusalem ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់ West Bank​។​ ​កាលពី​ថ្ងៃ​សុក្រ ខ្មាន់កាំភ្លើង​ប៉ា​ឡេ​ស្ទី​ន​ម្នា​ក់​បាន​បាញ់សម្លាប់​ជនជាតិ​អ៊ីស្រាអែល​ ៧​នាក់​នៅ​ជិត​សាល​ប្រជុំ​មួយ​នៅ​ក្នុង Jerusalem ខាងកើត មុន​ពេល​ខ្មាន់កាំភ្លើង​រូប​នេះ​ត្រូវ​បាន​បាញ់សម្លាប់​។​ កាលពី​ថ្ងៃ​សៅរ៍ បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់បាន​បើក​ការ​បាញ់​ប្រហារ​ បណ្ដាល​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​រង​របួស​នៅ​ក្នុង​ស្រុក Silwan របស់​ប៉ា​ឡេ​ស្ទី​ន​ជិត​ទីក្រុង​បុរាណ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ Jerusalem​។

​ការ​ផ្ទុះ​អំពើ​ហិង្សា​ដ៏​កក្រើក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល បាន​នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ពី​ទូទាំង​ពិភពលោក​។​ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា ការវាយប្រហារ​ភេរវកម្ម​នៅ​ខាងក្រៅ​សាល​ប្រជុំ​ទីក្រុង Jerusalem ដែល​បាន​សម្លាប់​មនុស្ស​ ៧​នាក់​គឺជា​អំពើ​ស្អប់ខ្ពើម​។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas បានប្រកាស​កាន់​មរណទុក្ខ ​៣​ថ្ងៃ និង​និយាយ​ថា ទង់ជាតិ​គួរតែ​ទម្លាក់​ត្រឹម​ពាក់​កណ្ដាល​ដង​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​រង​ការ​សម្លាប់​រង្គាល​ពី​អ៊ីស្រាអែល​។

​លោក Josep Borrell ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​នៃ​អំពើ​ហិង្សា​ដ៏​សាហាវ និង​ស្អប់ខ្ពើម ក្រោយ​ការវាយប្រហារ​នៅ​ខាងក្រៅ​សាល​ប្រជុំ​។ ហើយ​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀត​ក៏បាន​បង្ហាញ​ប្រតិកម្ម​ស្រដៀង​គ្នា​ផង​ដែរ ​ជុំវិញ​អំពើ​ហិង្សា​ទាំងនោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm