កុមារ និង​យុវជន​ជាង ១០០០​នាក់​ចូលរួម​ប្រកួត​ពាន​ AIA-ISF Youth League 2023

2023/01/30 05:00:22 pm        73

​បាល់ទាត់៖ ការប្រកួត​រដូវ​កាល​ថ្មីនៃ​ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន​ AIA-ISF Youth League 2023 ​បានចាប់ផ្ដើម​ហើយកាលពី​ថ្ងៃទី​២៩ ខែមករា ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១១៩៤​នាក់ស្មើនឹង ៧២​ក្រុម​ចូលរួម​ប្រកួត។ ការប្រកួត​នេះរៀបចំ​ដោយ​អង្គការ​ផ្កាយ​សមុទ្រ សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ AIA Cambodia ​នៅ​កីឡដ្ឋាន​ AIA KMH Park​។​

​អ្នកស្រី ជួប វិច្ឆិកា ប្រធាន​អង្គការ​ផ្កាយ​សុម​ទ្របាន​ឲ្យ​ដឹងថា កុមារ និង​យុវជនដែល​ចូលរួម​ការប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​ឆ្នាំនេះ ភាគច្រើន​ជា​កុមារ និង​យុវជន​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវធ្វើ​ការប្រកួត​លើ​វិញ្ញាសា​អាយុ​ក្រោម ១០​ឆ្នាំ​, អាយុ​ក្រោម ១៤​ឆ្នាំ​, អាយុ​ក្រោម ១៦​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ។ នេះ​ជា​លើក​ទី​៦ ដែល​អង្គការ​បាន​សហ​ការ​ជាមួយ​ដៃគូ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​បាល់ទាត់​តាម​មូលដ្ឋាន ក៏ដូចជា​ផ្ដល់ឱកាស​ដល់​កុមារ និង​យុវជន​ក្រីក្រ​បានបង្ហាញ​សមត្ថភាព​របស់ខ្លួន។​

​គួរ​ដឹងថា ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជន​ AIA-ISF Youth League 2023 ​នឹង​រៀបចំ​តែ ២​រាជធានី​-​ខេត្ត​ប៉ុណ្ណោះ ពោលគឺ​ក្រោយ​បញ្ចប់​ការប្រកួត​នៅ​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី​១២ ខែកុម្ភៈ​ខាងមុខ ការប្រកួត​នេះនឹងត្រូវ​រៀបចំ​នៅ​ទី​រួម​ខេត្តកំពង់ធំ ដោយ​គ្រោង​នឹងមាន​ក្រុមបាល់ទាត់​កុមារ និង​យុវជន​ចូលរួម​សរុប ៣០​ក្រុម។ បន្ទាប់មក​ក្រុម​ទទួលបាន​ជ័យជម្នះ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តតាម​កម្រិត​អាយុ​នីមួយៗ នឹងចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ AIA-ISF Grand Championship ​នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm