មេដឹកនាំ​អាល្លឺម៉ង់​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ជុំវិញ​ការ​ផ្ដល់​យន្តហោះ​ចម្បាំង​ឲ្យ​អ៊ុយ​ក្រែ​ន​

2023/01/30 05:10:28 pm        318

​អាល្លឺម៉ង់៖ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជំទាស់​ទៅ​នឹង​ការ​ទាមទារ​ជាថ្មី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ពី​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​ សម្រាប់​យន្តហោះ​ចម្បាំង​ដើម្បី​បណ្ដេញ​កងកម្លាំង​រុស្ស៊ី ដោយ​ជំរុញ​ឲ្យ​លោក​ខាង​លិច​កុំ​ចូលរួម​សង្គ្រាម​ដេញថ្លៃ ឬ​សង្គ្រាម​ប្រជែង​គ្នា​សម្រាប់​អាវុធ​ទំនើប​ៗ​។

​កាលពី​សប្ដាហ៍​មុន​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ឡេ​ភើ​ត​ជំនា​ន់ទី​២ (Leopard 2) របស់​ខ្លួន​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ក្រោយ​ការ​រង​សម្ពាធ​ជាច្រើន​សប្ដាហ៍​ពី​សម្ព័ន្ធ​ណា​តូ និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​។​ លោក Scholz បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ តា​ហ្គេ​ស​ស្ពៀ​ហ្គេ​ល (Tagesspiegel)​ ថា​ តាម​ពិត​ទៅ យើង​បាន​សម្រេចចិត្ត​បញ្ជូន​តែ​រថក្រោះ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​ការ​ជជែក​ដេញដោល​អំពី​យន្តហោះ​ចម្បាំង​ កំពុង​ផ្ទុះ​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ទំនងជា​រឿង​មិន​សម​ហេតុផល​​ និង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​។ ​ខ្ញុំ​ត្រឹមតែ​អាច​ផ្ដល់​យោបល់​ប្រឆាំង​ទៅ​នឹង​ការ​ដើរ​ចូល​ក្នុង​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ជុំវិញ​ប្រព័ន្ធ​អាវុធ​។

​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន​លោក Andriy Melnyk បាន​ដាក់​សម្ពាធ​អាល្លឺម៉ង់​ឲ្យ​ផ្ដល់​យន្តហោះ​ប្រយុទ្ធ Tornado រាប់​សិប​គ្រឿង​មក​ឲ្យ​អ៊ុយ​ក្រែ​ន និង​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​បង្កើត​ក្រុមចម្រុះ​ ផ្ដល់​យន្តហោះ​ឲ្យ​ប្រទេស​របស់​លោក​។​ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ស្នើ​ជាថ្មី​ដល់​ប្រទេស​លោក​ខាង​លិច​ឲ្យ​ផ្ដល់​ប្រព័ន្ធ​អាវុធ ​កាន់តែ​ទំនើប​ថែមទៀត​មក​ឲ្យ​ប្រទេស​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm