បាល់ទាត់​ពានរង្វាន់ Soccer League ដំណើរការ​ប្រកួត​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ថ្ងៃនេះ ខណៈ​បាល់ទាត់​នារី​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​

2023/01/30 05:19:25 pm        152

បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ Soccer League លើក​ទី​៦ ឆ្នាំ​២០២៣ ផ្នែក​បុរសដំណើរការ​ប្រកួត​វគ្គ ១/៤​ផ្តាច់ព្រ័ត្រថ្ងៃ​នេះហើយ ខណៈ​បាល់ទាត់​នារីរកឃើញ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​។​

​ការប្រកួត​ថ្ងៃទី​៣០ ខែមករាមាន​ពីរ​ប្រកួត ដោយ​ក្រុមបាល់ទាត់​ក្រុម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា ត្រូវ​ជួប​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិនៅ​ទីលាន AUPP និង​ក្រុម ស​.​ស​.​យ​.​ក ខណ្ឌ​ពោធិ៍​សែន​ជ័យជួប​ក្រុម Khmer United នៅ​កីឡដ្ឋាន AIA ដោយ​គូ​នេះ ប៊ី​ធី​វី​ផ្សាយ​ផ្ទាល់​។​ រីឯ​ថ្ងៃទី​៣១-​មករា ក្រុម ស​.​ស​.​យ​.​ក ស្រុក​ខ្សាច់កណ្ដាលត្រូវ​ជួប​ក្រុម Royal Mayura Resort នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម ស​.​ស​.​យ​.​ក ខេត្តកណ្ដាល និង​ក្រុម Zaitun FC នៅ​កីឡដ្ឋាន RSN គូ​នេះ​ផ្សាយ​ផ្ទាល់​ដោយ BTV News។ ៤​ក្រុម​ដែល​ឈ្នះ​ការប្រកួត​នេះឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ថ្ងៃទី​៤ និង​ទី​៥ ខែកុម្ភៈ មុន​រកឃើញ​ក្រុម​ខ្លាំង​បំផុត​ពីរ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃទី​១១ ខែកុម្ភៈ​ខាងមុខ​។​

​មក​ចាប់អារម្មណ៍​បាល់ទាត់​នារី​ដែល​បង្ហាញខ្លួន​លើកដំបូង​ក្នុង Soccer League រដូវ​កាល​នេះ ក្រុមបាល់ទាត់​នារី​សុ​ភី​ណា អេ​ហ្វ​ស៊ី ឈ្នះ ស ស យ ក ស្អាង​យើង​ស្អាត ៤​ទល់​០ ឡើងទៅ​ជួប​ភ្នំពេញ​ក្រោ​នដែល​បាន​យកឈ្នះ ស ស យ ក ខេត្តព្រៃវែង ១១​ទល់នឹង​១​។ វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​នារីត្រូវ​លេង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm