Djokovic តាម​ស្មើ​កំណត់ត្រា Nadal ឈ្នះ Grand Slam ២២លើក​ ក្រោយ​លើក​ពាន Australian Open លើក​ទី១០

2023/01/30 05:33:25 pm        81

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក Australian Open លើក​ទី១០ ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាករ​ក្រិ​ក Stefanos Tsitsipas នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ជ័យជំនះ​នេះដែរក៏បាន​ធ្វើឱ្យ Novak Djokovic តាម​ស្មើ​កំណត់ត្រា​របស់ Rafael Nadal ផងដែរ​ដែល​ឈ្នះ​ជើងឯក Grand Slam សរុប ២២លើក​ដូចគ្នា​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-៣ ៧-៦(៧-៤) និង ៧-៦(៧-៥) លើ Stefanos Tsitsipas ដែល​បន្ត​ស្វែងរក​ជើងឯក Grand Slam មិនបាន​។ ​​កីឡាករ​ក្រិ​ក​រូបនេះ​ក៏​ធ្លាប់​ចាញ់ Djokovic ម្តង​ដែរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ French Open កាលពី​ឆ្នាំ២០២១ ដែលជា​លើកដំបូង​ក្នុង​អាជីព​របស់គេ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam នៅពេលនោះ​។ ​ជ័យជំនះ​នេះដែរ​ក៏បាន​ធ្វើឱ្យ Novak Djokovic បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ Australian Open ឡើងដល់ ២៨ប្រកួត​។ ​​សម្រាប់​ផ្នែក​បុរស Novak Djokovic និង Rafael Nadal ឈ្នះ​ជើងឯក Grand Slam ស្មើគ្នា ២២លើក តែបើ​គិត​ជារួម​ជាមួយ​ផ្នែក​នារី​ដែរ ពួកគេ​នៅតាម​ពីក្រោយ Serena Williams ដែល​ឈ្នះ​សរុប ២៣លើក និង Margaret Court ដែល​ឈ្នះ​សរុប ២៤លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm