កែបរកឃើញអ្នកជំងឺកូវីដបន្ថែម ចំនួន ៣ អង្គ/នាក់

2021/04/27 09:59:58 am        482


កែប ៖ រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣អង្គ/នាក់បន្ថែមទៀត នៅខេត្តកែប ដែលបញ្ជាក់ដោ យវិទ្យាស្ថានជាតិសុខភាពសាធារណៈ​នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៣ ខែមេសា។​


អ្នកជំងឺទាំង ៣អង្គ/នាក់នោះ ១. ព្រះសង្ឃព្រះនាម ប៊ូ ផាត ព្រះជន្ម ៥៥វស្សា, ២.ឈ្មោះ ប៊ួ ហ៊ួយ ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ នៅភូមិអង្កោល ឃុំអង្កោល និងទី៣ ឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅ នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។


ក្នុងសេចក្តីប្រកាសព័ត៌ មានដដែលបានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង៣អង្គ/នាក់ សុទ្ធតែធ្លាប់មានប្រវត្តិចេញពីបណ្តាមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយព្រះសង្ឃព្រះនាម ប៊ូ ផាត និងកូនស្រីឈ្មោះ ប៊ូ ហ៊ួយ បានទៅសម្រាកព្យា បាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដោយបានត្រឡប់មកផ្ទះវិញនៅថ្ងៃទី១៧ ខែមេសា ហើយត្រូវបានក្រុមឆ្លើយតបបន្ទាន់ទៅធ្វើចត្តាឡីស័កកម្រិត២ រហូតដល់ថ្ងៃទី២២ មេសាទើបដឹងលទ្ធផលវិជ្ជមាន។ ចំណែកបុរសឈ្មោះ កៅ វ៉ាន់ បានជូនបងប្រុសទៅព្យាបាលជំងឺនៅមន្ទីរពេទ្យវឌ្ឍនវិជ្ជា និងបន្តព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បច្ចប្បន្នអ្នកជំងឺទាំង៣អង្គ/នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។ ដោយឡែកកាលពីល្ងាចថ្ងៃទី២២ ខែមេសាអាជ្ញាធរ​ស្រុកដំណាក់ចង្អើរ បាននាំអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួ យអ្នកជំងឺ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ហើយក្រុមឆ្លើយតប​បន្ទាន់របស់រដ្ឋបាលខេ ត្ត បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធ ក្នុងករណីនេះបន្តទៀត៕អត្ថបទ ៖ សារីម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm