ចំនួន​អ្នកស្លាប់​ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កើនឡើង​ដល់ ​១៧០​នាក់​

2023/01/30 06:29:39 pm        310

​អាហ្វហ្គានីស្ថាន៖ ចំនួន​មនុស្ស​ដែល​ត្រជាក់​ខ្លាំង​រហូតដល់​ស្លាប់ ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានដោយសារ​ស្ថានភាព​អាកាសធាតុ ដែល​បាន​កើនឡើង​រយៈពេល​ប្រមាណ​ ៣​សប្ដាហ៍​មកនេះ​បាន​ហក់​ឡើង​ដល់ ​១៧០​នាក់​។

​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ជួបប្រទះ​អាកាសធាតុ​រដូវរងា​ត្រជាក់​បំផុត ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់ ​១០​ក្រោម​សូន្យ​អង្សារ​នៅ​ពេល​យប់​ក្នុង​រដ្ឋធានី​កា​ប៊ុល និង​រហូតដល់ ​៣០​ក្រោម​សូន្យ​អង្សារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន។ លោក Shafiullah Rahimi អ្នកនាំពាក្យ​ក្រសួង​គ្រប់​គ្រង​គ្រោះមហន្តរាយធម្មជាតិ​តា​លី​បង់​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ១៧០​នាក់​បាន​បាត់​បង់ជីវិត​ដោយសារតែ​ភាព​ត្រជាក់​ទូទាំង​ប្រទេស ​ដោយ​បន្ថែមថា អ្នក​ស្លាប់​ភាគច្រើន​មាននៅ​ក្នុង​ខេត្ត Gor ខេត្ត Badahshan ខេត្ត Bamyan ខេត្ត Paktika និង​ខេត្ត Paktiya​។

​លោក Rahimi បាន​និយាយ​ថា មាន​ភូមិ​ជាច្រើន​មិន​អាច​ចូល​ទៅ​ដល់ ពិសេស​នៅ​ក្នុង​ខេត្ត Bamyan និង​ខេត្ត Gor នៅ​លើ​ភ្នំ Hindikus។​ យើង​ត្រូវការ​ជំនួយ​អន្តរជាតិ ​១០០% សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ជំនួយ​របស់​យើង​មិន​គ្រប់គ្រាន់​ទេ។​ ស្ថានភាព​នឹង​មិន​អាច​គ្រប់គ្រង​បានទេ ប្រសិនបើ​មិន​អាច​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បានទេ​នោះ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm