មនុស្ស​ជាង ៥០​នាក់​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ចំនួន​២ ​នៅ​ប៉ា​គី​ស្ថាន​

2023/01/30 07:15:34 pm        225

​ប៉ា​គី​ស្ថាន៖ មនុស្ស​ច្រើនជាង ៥០​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់ ២ផ្សេងគ្នា​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​។ យ៉ាងហោចណាស់​មនុស្ស ៤១​នាក់​បាន​ស្លាប់​ នៅពេលដែល​រថយន្តក្រុង​មួយគ្រឿង​បាន​ធ្លាក់ចូល​ទៅក្នុង​ជ្រោះ​មួយ​ ហើយ​បាន​ឆាបឆេះ​នៅ​ភាគ​និរតី ខណៈ​កុមារ​យ៉ាង​ហោច​ណាស់ ១០​នាក់​បាន​លង់ទឹក​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ភាគ​ពាយព្យ​ប្រទេស​។

អ្នក​ស្លាប់​ទាំងអស់​ដែល​បាន​រក​ឃើញ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ មកដល់ពេលនេះ​នៅ​បឹង​មួយ​មាន​អាយុ​ចន្លោះ​ពី ៧ ទៅ ១៤ឆ្នាំ​។ ឧបទ្ទវហេតុ​ក្រឡាប់​រថយន្តក្រុង​បាន​កើត​ឡើង​នៅ​ជិត​ទីក្រុង Bela ភាគ​ខាង​ត្បូង​ខេត្ត​ ​Balochistan នៅ​ពេល​ដែល​រថយន្ត​កំពុង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កំពង់ផែ Karachi។​ ​មន្ត្រី​ក្នុង​តំបន់ Hamza Anjum បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ថា សាកសព​ចំនួន ​៤០​នាក់​ត្រូវ​បាន​គេ​រក​ឃើញ រួម​ជាមួយ​នឹង​អ្នក​រងរបួស​ចំនួន ៣​នាក់​ដែល​ម្នា​ក់​បាន​ស្លាប់​ភ្លាមៗ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទាំង ២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​របួស​ធ្ងន់​។ តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​បាន​បុក​បង្គោល​ភ្លើង​នៅ​លើ​ស្ពាន​មួយ​កន្លែង មុន​ពេល​កើត​ហេតុ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​។​

​អាជ្ញាធរ​តំបន់​និយាយថា យើង​នឹង​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ហើយ​ការធ្វើ​តេស្ត DNA នឹងត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព​។ ទូក​មួយគ្រឿង​ដែល​បាន​លិច​ស្ថិតនៅ​បឹង​មួយក្នុង​ខេត្ត Khyber Pakhtunkhwa ជិត​ព្រំដែន​ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​មន្ត្រីនគរបាល​ក្នុង​តំបន់លោក Mir Rauf បាន​និយាយថា កុមារ​ ១០​នាក់​ស្លាប់ ហើយ​កុមារ ១១​នាក់​ផ្សេងទៀត​ត្រូវបាន​ជួយសង្គ្រោះ ហើយ ៦នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ ៩​នាក់ទៀត​​ត្រូវគេ​ជឿថា​បាត់​ខ្លួន​។ ទូក​ដែល​ពួកគេ​កំពុងធ្វើដំណើរ​នោះបាន​ដឹក​មនុស្ស​ជាង​ ២០​នាក់​ក្នុងការ​ធ្វើដំណើរ​ពេល​មួយថ្ងៃ​ពី​សាលារៀន​អ៊ីស្លាម​ក្នុង​តំបន់ Madrassa នៅពេល​រថយន្ត​បាន​ក្រឡាប់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm