សហរដ្ឋអាមេរិក​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង Copa America ២០២៤

2023/01/30 07:31:13 pm        94

​បាល់ទាត់៖ ​សហរដ្ឋអាមេរិក​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ខាងត្បូង Copa America ឆ្នាំ​២០២៤ ដែល​នឹងមាន​ក្រុម​ចូលរួម​សរុប ១៦ក្រុម​។ ​អាមេរិក​ជា​ម្ចាស់ផ្ទះ​ក៏​មានន័យថាជា​លើក​ទី២ ហើយ​ដែល Copa America ត្រូវ​រៀបចំ​ក្រៅ​ទ្វីបអាមេរិក​ខាងត្បូង ហើយក៏​ជា​លើក​ទី២ ដែរ​សម្រាប់​សហរដ្ឋអាមេរិក​។

​​អេ​ក្វា​ដ័​រ​ជា​ប្រទេស​ដែល​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០២៤ នេះ ​តែ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​វិច្ឆិកា​ឆ្នាំមុន​ថា អេ​ក្វា​ដ័​រ​មិន​អាច​រៀបចំ​បាន​ឡើយ​។ ​កាលពី​ឆ្នាំ​២០២១ Copa America ត្រូវបាន​រៀបចំ​នៅ​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​ជា​ជើងឯក​។ ​ជា​ធម្មតា Copa America មាន​ក្រុម​ចូលរួម​សរុប​ត្រឹម ១០​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​ប៉ុណ្ណោះ តែ​ឆ្នាំ​២០២៤ នឹង​បង្កើន​ក្រុម​ចូល​រួម​ដល់ ១៦​ក្រុម​ដែល​បូក​បញ្ចូល​ទាំង ៦​ក្រុម​មកពី​តំបន់​អាមេរិក​ខាងជើង អាមេរិក​កណ្ដាល និង​កា​រ៉ា​អ៊ី​ប ដែល​ទាំង ៦​ក្រុម​នោះ​ត្រូវ​ឆ្លង​វគ្គ​ជម្រុះ​តាមរយៈ​ការប្រកួត​ក្របខណ្ឌ CONCACAF Nations League មានន័យថា ​ប្រទេស​ម្ចាស់ផ្ទះ​អាមេរិក​ក៏មាន​ទាន់​ប្រាកដថា​បាន​ចូល​លេង​រឺ​អត់​។ ​រំលឹកថា ​សហរដ្ឋ​អាមេរិក​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​របស់ Copa America កាលពី​ឆ្នាំ​២០១៦ ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm