មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ ដង្ហែ​អង្គ​កឋិន ដើម្បី​ប្រមូល​បច្ច័យ​សាងសង់​សមិទ្ធផល​នានា​នៅ​វត្ត​ព្រះ​ផុស កំពុង​មាន​ការខ្វះខាត ​​

2021/04/27 09:59:58 am        23

បាត់ដំបង ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ​ចុះជួយ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី​២៤–២៥ ​ខែតុលា​នេះ ​បាន​ដឹកនាំ​មន្ត្រី និង​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ ផ្តួចផ្តើម​ធ្វើបុណ្យ​កឋិន​ទាន​សាមគ្គី ​ទៅកាន់​វត្ត​ព្រះ​ផុស ស្ថិតនៅ​ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

អង្គ​កឋិនទាន​តាមបែប​ព្រះពុទ្ធសាសនា​នេះ​គឺ​បាន​ផ្តួចផ្តើមឡើង ដោយ​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​និង​ឯកឧត្តម ស្រេង វង្ស​ហៀ​ង ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រុមការងារ​ចុះជួយ​ស្រុក​គាស់ក្រឡ រួមទាំង​ពុទ្ធបរិស័ទ​ទីជិត​ទី​ឆ្ងាយ​នៃ​វត្ត​ព្រះ​ផុស​នេះ​ជាដើម​។​

ឯកឧត្តម ស្រេង វង្ស​ហៀ​ង ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង លោកជំទាវ សុ​ត សុ​វណ្ណដា ​តំណាង​ឯកឧត្តម ប៊ុន ហុន បាន​ចូលរួម​ដង្ហែរ​អង្គ​កឋិនទាន​នេះ​ បាន​លើកឡើងថា ​ការធ្វើ​កឋិនទាន​សាមគ្គី​នេះ​ គឺធ្វើឡើង ដើម្បី​ប្រមូល​បច្ច័យ​សាងសង់​សមិទ្ធផល​នានា​នៅ​វត្ត​នេះ​ ខណៈ​វត្ត​កំពុង​មាន​ការខ្វះខាត ​ហើយក៏​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ថ្វាយ​ និង​ជូន​ដល់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​បូជា​សាច់​ស្រស់ ​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ រហូតដល់​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​ជាដើម​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm