លោក Blinken ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​ក្នុង​ពេល​មាន​អំពើ​ហិង្សា​កើន​ឡើង

2023/01/30 09:45:32 pm        199

​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បានធ្វើ​ដំណើរ​ទៅដល់​មជ្ឈិម​បូព៌ា​កាលពី​ថ្ងៃអាទិត្យ ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣​ថ្ងៃ ខណៈ​អំពើ​ហិង្សា​ផ្ទុះឡើង​រវាង​អ៊ី​ស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន និង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​របៀបវារៈ​។

បន្ទាប់ពី​ឈប់​ចត​នៅ​ទីក្រុង​គែរ ​(Cairo) លោក Blinken បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ Jerusalem ​នៅ​ថ្ងៃ​ចន្ទ​នេះ ជា​កន្លែង​ដែល​រដ្ឋាភិបាល​ស្តាំ​និយម​ថ្មី​របស់​នាយករដ្ឋមន្ត្រី​លោក Benjamin Netanyahu បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ទាំង​ក្នុង​ប្រទេស និង​នៅ​បរទេស​អំពី​អនាគត​របស់​អ៊ីស្រាអែល ទំនាក់​ទំនង​ជនជាតិភាគតិច និង​ការ​ជាប់​គាំង​កិច្ចចរចា​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ ​វា​ក៏​មាន​ការ​រីក​រាល​ដាល​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​ថា អំពើ​ហិង្សា​ដែល​កំពុង​កើន​ឡើង​រួចហើយ​នឹង​កើន​ឡើង​បន្ថែម​ទៀត​។ ខ្មាន់កាំភ្លើង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​សម្លាប់​មនុស្ស ៧​នាក់​ក្នុង​ការ​វាយប្រហារ​មួយ​នៅ​ខាងក្រៅ​សាលា​ប្រជុំ​ទីក្រុង ​Jerusalem ​កាលពី​ថ្ងៃ​សុក្រ​។ វា​គឺជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​លើ​ជនជាតិ​អ៊ីស្រាអែល​នៅក្នុង​តំបន់​ទីក្រុង​ Jerusalem ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ​មក ហើយ​មានការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង Jenin ភាគ​ខាងលិច​។​

​នៅ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋបាល​អ៊ីស្រាអែល​ថ្មី ដែល​រួមមាន​គណបក្ស​ជាតិនិយម​ជ្រុល​ដែល​ចង់​ពង្រីក​ការ​តាំង​ទីលំនៅ​នៅ​តំបន់ ​West Bank លោក Blinken នឹង​ធ្វើ​ការ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​របស់​សហរដ្ឋអាមេរិក​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ដំណោះ​ស្រាយ​រដ្ឋ​ពីរ ទោះបីជា​មន្ត្រី​សហរដ្ឋអាមេរិក​ទទួល​​ស្គាល់​ថា ការចរចា​សន្តិភាព​រយៈ​ពេល​វែង​គឺ មិន​ទំនងជា​កើតមាន​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ក៏ដោយ​។ លោក Blinken ក៏​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ Ramallah ដើម្បី​ជួប​ជាមួយ​ប្រមុខ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ផ្សេង​ទៀត និង​សមាជិក​សង្គម​ស៊ីវិល​ផង​ដែរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm