អាមេរិក​និយាយថា អ៊ីស្រាអែល​ទំនងជា​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​រោងចក្រ​អ៊ីរ៉ង់​

2023/01/30 10:13:27 pm        300

​អាមេរិក៖ មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ៊ីស្រាអែល​ទំនងជា​នៅ​ពី​ក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​រោងចក្រ​យោធា​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ អ៊ីរ៉ង់​បាន​អះអាង​ថា ស្ទាក់​ចាប់​បាន​យាន​ដ្រូ​ន​ដែល​បាន​វាយប្រហារ​គោលដៅ​ លើ​ឧស្សាហកម្ម​យោធា​មួយ​កន្លែង​នៅ​ជិត​ទីក្រុង​អ៊ី​ស​ហ្វា​ហាន ​(Isfahan) ភាគ​កណ្ដាល ហើយ​បាន​និយាយ​ថា ​ពុំ​មាន​អ្នក​ស្លាប់ របួស ​ឬ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។

ទំហំ​នៃ​ការខូចខាត​មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​បានទេ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពន្លឺ​នៅ​លើ​អាកាស និង​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅ​កន្លែង​កើត​ហេតុ​។ អ៊ីស្រាអែល​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា ខ្លួន​នឹង​វាយប្រហារ​គោលដៅ​របស់​អ៊ីរ៉ង់ ប្រសិន​បើ​ផ្នែក​ការទូត​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​របស់​ទីក្រុង​តេ​អេ​រ៉ង់​។​ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​ឧ​ត្ត​ម​សេនីយ៍ Patrick Ryder បាន​និយាយ​ថា គ្មាន​កង​កម្លាំង​យោធា​អាមេរិក​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។ មន្ត្រី​អាមេរិក​ម្នាក់​និយាយ​ថា វា​ទំនងជា​ប្រទេស​អ៊ីស្រាអែល​ជាប់​ពាក់ព័ន្ធ​។ ទីក្រុង​តេ​អេ​រ៉ង់​មិនបាន​ដាក់​កំហុស​ជា​ផ្លូវការ​ចំពោះ​អ្វីដែល​រដ្ឋមន្ត្រីការបរទេស​លោក Hossein Amirabdollahian បាន​ចាត់ទុកថា ​ជា​ការ​វាយប្រហារ​ដ៏​កំសាកក្នុង​គោលបំណង​បង្កើត​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។

ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​ការ​អត្ថាធិប្បាយ​ដោយ​សមាជិក​សភា​លោក Hossein Mirzaie ដែល​បាន​និយាយ​ថា ​មានការ​សន្និដ្ឋាន​យ៉ាង​ខ្លាំង​ថា​ អ៊ីស្រាអែល​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​នេះ​។ ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្នុង​ពេល​មាន​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​ប្រទេស​លោក​ខាង​លិច​ ជុំវិញ​សកម្មភាព​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ និង​ការ​ផ្គត់​ផ្គង់​អាវុធ​របស់​ខ្លួន រួម​ទាំង​យាន​ដ្រូ​ន​អត្តឃាត​រយៈ​ចម្ងាយ​ឆ្ងាយ ​សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ក៏ដូចជា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​ខែ​នៅ​ក្នុង​ប្រទេស​នេះ​។ លោក Amirabdollahian ថ្លែង​តាម​ទូរទស្សន៍​ថា សកម្ម​ភាព​បែបនេះ​នឹង​មិន​ប៉ះពាល់​ដល់​ការ​ប្តេជ្ញាចិត្ត​ របស់​អ្នក​ជំនាញ​របស់​យើង​ក្នុង​ការ​អភិវឌ្ឍន៍​ទៅ​មុខ​លើ​ការងារ​នុយក្លេអ៊ែរ ​ដោយ​សន្តិភាព​របស់​យើង​នោះ​ទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        2
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        11
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm