ភ្នំពេញ៖ នៅម៉ោងប្រមាណ ៥:៤០ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែលនឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ៕


