កសិករដាំម្រេច ខិតខំបង្កើនបច្ចេកទេសដាំដុះ ឆ្លើយតបតម្រូវការទីផ្សារនាំចេញទៅប្រទេសចិន

2023/01/30 11:08:34 pm        568

ភ្នំពេញ៖ ក្រុមកសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានលើកសំណើរទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយបណ្ដុះបណ្ដាល ក៏ដូចជាបង្ហាញនូវបច្ចេកទេសនានាក្នុងការដាំដុះ និងថែទាំ​ម្រេចឲ្យបានត្រឹមត្រូវ ​ដើម្បីអាចពង្រីកទីផ្សារនាំចេញ ​ជាពិសេសទៅកាន់ប្រទេសចិន។

ក្នុងឱកាសបានជួបសំណេះសំណាលជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​កាលពីសប្តាហ៍កន្លងទៅនេះ ប្រជាកសិករសមាគមអ្នកដាំម្រេចសរីរាង្គមក​ពីស្រុកផ្សេងៗគ្នា​ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រសិនបើម្រេច អាចនាំចេញទៅចិនជាផ្លូវការ​នាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ពួកគាត់ ដែលជាការទទួលបានទីផ្សារថ្មីមួយ​ទៀត ក្រៅពីទីផ្សារដែលមានស្រាប់។

លោក ទ្រីអូន តំណាងសហគមន៍កសិកម្មម្រេចសិរីរាង្គត្រមូង ស្រុកមេមត់ និងលោក ព្រំ ឆន ប្រធាន​សហគមន៍​ធម្មជាតិទ្រៀក មេមត់ បានដឹងថា ទីផ្សារម្រេចឆ្នាំ២០២២កន្លងទៅមិនសូវល្អនោះទេ ដោយ​សារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល​ ធ្វើឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃក៏ធ្លាក់​ចុះត្រឹម ១ម៉ឺនរៀល​ ក្នុងមួយគីឡូ ខុសពីមុនវិបត្តិកូវីដមានតម្លៃរង្វង់ ​១៤ ០០០ ទៅ ១៥ ០០០រៀល ក្នុងមួយគីឡូ។

សូមបញ្ជាក់ថា ​ក្នុងដំណើរទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មម្រេចរបស់ក្រុមហ៊ុន​ Sela Pepper នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ​កាលពីរសៀលថ្ងៃទី២៧ ​ខែមករាកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករឲ្យធ្វើការ​ដាំ​ម្រេចតាមលក្ខណៈបច្ចេកទេស ​ដើម្បីទទួលគុណភាពស្តង់ដាល្អ ​ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។

ឯកឧត្តមក៏បានណែនាំកសិករ អ្នកផលិតម្រេច ត្រូវធ្វើការពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍​ឲ្យត្រឹម​ត្រូវមុនធ្វើការនាំចេញផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ​មន្ទីរខេត្ត​ត្បូងឃ្មុំ ឲ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ​ដើម្បីឲ្យពួកគាត់អាច​ទទួល​បានវិញ្ញាបនបត្រការអនុវត្ត​កសិកម្មល្អ GAP នាពេលខាងមុខផងដែរ។

បើតាមកញ្ញា ស៊ឹង សុផា តំណាងក្រុមហ៊ុននាំចេញម្រេចនៅខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្រេច​ត្រូវបាន​ស្គាល់ជាផលិតផលម្រេចដែលមានគុណភាពល្អដាច់គេលើទីផ្សារពិភពលោក ហើយ​កម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានចំណាត់ថ្នាក់ទី៥ ​លើពិភពលោក ដែលផលិតម្រេច​ចំនួន​ច្រើនរហូតដល់ ២៥ ០០០តោន ក្នុងមួយឆ្នាំ៕អត្ថបទ៖ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm