សមត្ថកិច្ចស្រុកបូទុមសាគរ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងសំណុំរឿងចាក់សម្លាប់គ្នាក្នុងវង់រាំកម្សាន្ត

2023/01/30 11:41:41 pm        1.3 K

កោះកុង៖ កម្លាំងនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបំបែករឿងក្តី ដោយឃាត់ខ្លួន​ជន​សង្ស័យ៣នាក់ រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់​ទៀត ​ក្នុងវង់រាំកម្សាន្ត ​ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក។

នគរបាលស្រុកបូទុមសាគរ បានប្រើពេលវេលា២៨ម៉ោង រហូតដល់ឈានដល់ការចាប់ខ្លួន​ជន​ដៃ​ដល់​ម្នាក់ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀក មាន​ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមទាំង​បក្ខពួក​២នាក់ផងដែរ​។ ​

ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចវែងចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ​ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្ត​ប្រគុំ​តន្រ្តី និងតាំងពិព័រណ៍​ កាលពីយប់ម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែមករា ​កន្លងទៅ។

លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២៣នេះថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នា​នៅពេលនេះ ដោយ​សារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះមានការសុំទោសក៏ដោយ។

កងកម្លាំងនគរបាលស្រុកបូទុមសាគរ បានសុំកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការ​នគរបាលខេត្តកណ្តាល​ និងស្នងការនគរបាលខេត្តព្រៃវែង​ ទំរាំ​បង្រ្កាប​ជនសង្ស័យបាន​ ដោយ​សមត្ថកិច្ច​បញ្ចូន​មកកាន់​អធិការស្រុកបូទុមសាគរ និងបន្តកសាងសំណុំរឿង​ទៅស្នងការនគរបាល​ខេត្តកោះកុង ​អនុវត្តនីតិវិធីច្បាប់។

បើតាមលោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បន្ថែមថា នេះជា​ករណី​ឃាតកម្មដំបូងគេ​ហើយ​ដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីលោកឡើង​កាន់តែតំណែងជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការ​ទប់ស្កាត់ និងល្បាតរក្សា​សុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។

លោកអធិការនគបាលស្រុក ​សង្កត់ធ្ងន់ដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ គង់ មនោ ​ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាត​នៅតាមគោល​ដៅសំខាន់ៗ ​និងផ្សព្វផ្សាយ​អប់រំគោលនយោបាយភូមិឃុំ​មាន​សុវត្ថិភាពកាន់តែខ្លាំងក្លាបន្ថែមទៀត។

អត្ថបទ៖ មករា 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        14
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm