«ផ្ការំដួល» ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌារម្លឹកខួបអនុស្សាវរីយលើកទី៧០

2023/01/31 12:27:24 am        68

សៀមរាប ៖ «ផ្ការំដួល»ចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណា

នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងលោកជំទាវ Devayani Khobragade ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ គណប្រតិភូស្ថានទូត តំណាងក្រសួងវប្បធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្រជាតិ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងយុវជនសសយកខេត្ត ។

លោកជំទាវ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ នៅក្នុងកិច្ចសហប្រតិបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយគ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។

លោកជំទាវ សង្ឃឹមថា ចំនងទំនាក់ទំនងការទូតរវាងប្រទសទាំង២ កាន់តែរឹងមាំ និងយូរអង្វែងតទៅ។

ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ពិធីដាំកូនឈើដែលកំពុង​ប្រារព្ធឡើង​នៅ ពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍​ទំនាក់ទំនង​ការទូតរយៈពេល៧០ឆ្នាំ របស់ប្រទេស ទាំងពីរ កម្ពុជា-ឥណ្ឌា និង បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជនឱ្យចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេស ដើមរំដួល ជាឈើ មួយប្រភេទ តំណាង ប្រទេសកម្ពុជា ដើម្បីប្រែក្លាយទីនេះ ឱ្យរឹតតែមានភាពទាក់ទាញ​ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជួយបង្កើនសោភ័ណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវឱ្យកាន់តែមានភាពស្រស់ស្អាត និងជំរុញការអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមាន​ការចូលរួម​ពីសាធារណជនក្នុងការការពារ អភិរក្ស និងដាំដើមឈើឡើងវិញ ។

ឯកឧត្តមបានបន្តថា ពិធីនេះ បានសបញ្ជាក់ឱ្យឃើញពីការស្រលាញ់ និង ជាអនុស្សាវរីយដ៏ល្អ និងជាប្រវតិ្តសាស្រ្ត​សម្រាប់ចំណងការទូតរវាងប្រទេសទាំងពីរគឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌ។

បន្ទាប់ពីពិធីដាំកូនឈើ ឯកឧត្តម និង លោកជំទាវគណអធិបតីក៍បានអញ្ជើញទស្សនាសួនផ្កាឈូករត្ឋ័ និង ការសាងសង់ផ្ទះស្នាក់សម្រាប់ទេសចរណ៍ នៅក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាបផងដែរ ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm