សម្ភារការិយាល័យ និងម៉ូតូជាច្រើនគ្រឿង ត្រូវកាកបាទក្រហមហ្វាំឡង់ ប្រគល់ជូនកាកបាទក្រហមកម្ពុជា

2023/01/31 12:46:43 am        62

ភ្នំពេញ ៖  នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួលនូវម៉ូតូ និង​សំភារៈឧបករណ៍ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍។​

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពី​សំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកាក បាទក្រហមហ្វាំងឡង់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៩០។ ការជួ យឧបត្ថម្ភ​គាំទ្រពីកាកបាទ​ក្រហម​ហ្វាំងឡង់នេះ ក៏ជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការសម្រេចបានជោគជ័យ​នូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកស្រី Sari Autio បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដោយបានឱ្យក្រុមការងារកាកបាទ​ក្រហមហ្វាំងឡង់​ បន្តការងារ និងសហការជាមួយកាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់ស កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយ​ប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។

លោកស្រីបន្តថា ថ្ងៃនេះដើម្បីចូលរួមលើកម្ពស់នូវសកម្មភាពទាំងនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី IFRC និង DG-ECHO តាមរយៈកាកបាទក្រហមហ្វាំងឡង់ ជួយដល់កាកបាទក្រហមកម្ពុជារួមមាន ទីស្នាក់ការកណ្តាល និងសាខានៅខេត្តកណ្ដាល បន្ទាយមានជ័យ ប៉ៃលិន និងត្បូងឃ្មុំជា ដើម ទទួលបាន កុំព្យូទ័រយួរដៃ សម្ភារការិយាល័យ​ជាច្រើន និងម៉ូតូជាច្រើនគ្រឿងផងដែរ។

ជាកិច្ចឆ្លើយតបតំណាងសាខាកាកបាទក្រហមកម្ពុជាទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទ​ក្រហមហ្វាំងឡង់ ដែលបានផ្តល់ជំនួយជាសំភារៈប្រើប្រាស់ក្នុងការិយាល័យទាំងនេះ សម្រាប់ប្រតិបត្តិការការងារ​មនុស្សធម៌​ក្នុងសហគមន៍របស់ខ្លួន ក្នុងយុគសម័យឌីជីថលនេះ និងសូមប្តេជ្ញាបន្តខិតខំពង្រីកការងារជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានឱ្យកាន់​តែប្រសើរឡើង តបតាមការចង់បាន រប ស់កាកបាទក្រហមហ្វាំងឡង់៕ ដោយ ៖  សំ ងីម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm