មេបញ្ជាការ​កងពលតូចថ្មើរជើងលេខ៥១ ណែនាំដល់នាយ​ទាហានត្រូវពង្រឹង​សមត្ថភាពត្រៀម​អន្តរាគមន៍​ជួយ​ប្រជាជនគ្រប់ពេលវេលា

2023/01/31 03:24:26 am        675

បន្ទាយមានជ័យ​ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកង​ពល​តូចថ្មើរជើងលេខ៥១ បានដឹកនាំ នាយទាហានចំណុះ​ទីបញ្ជាការកងពល​ចុះធ្វើទស្សន​កិច្ច​សិក្សា​ការងារ​កសាងពង្រឹងអង្គភាពរឹងមាំ​លើ​គ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅ​ទីបញ្ជាការ វរសេនាតូច ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយត្រី សឹង្ហ ទុំ បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបាន​ថ្លែងកោត​សរសើរ​ដល់អង្គភាព ដែល​បាន​ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និង​អនុវត្តតួនាទីភារកិច្ច ប្រកបដោយ​ការទទួល​ខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹង​មាំលើ​គ្រប់វិស័យ។

ក្នុងនោះដែរ ឧត្តមសេនីយត្រី សឹង្ហ ទុំ បានដាក់ផែនការ​ឱ្យគ្រប់អង្គភាព​បន្តខិតខំការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​បង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ ក៏ដូចជាគ្រួសារយោធិនជួបការលំបាក និងមួយ​ចំនួន​លើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗឲ្យកាន់តែល្អប្រសើរ។

ឧត្តមសេនីយ៍ត្រី ថ្លែងថា ក្រៅពីនោះត្រូវបន្តតាមដានយកចិត្តទុកដាក់ ពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ ទាំងកម្លាំង មធ្យោបាយ​សម្ភារ ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវការជួយសង្រ្គោះ ប្រជាពលរដ្ឋ រងគ្រោះដោយ​បាតុភូតធម្មជាតិ​ផ្សេងៗបានទាន់ពេលវេលា និងរាយការណ៍​តាម​ឋាននុក្រម ចុះជួយភ្លាមៗ មិនថាយប់ឬថ្ងៃធានា​បាននូវការជួយ​សង្គ្រោះ​បាន​ទាន់ពេលវលា ជាពិសេស​ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ដើម្បីការពារការ​ឆ្លងរីករាលដាល​ជំងឺកូវីដ១៩ ចូលក្នុងអង្គភាព និងសហគមន៍៕​ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        39
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        127
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm