កាកបាទក្រហមកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយកាកបាទក្រហមហ្វាំងឡង់លើកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍

2023/01/31 03:39:42 pm        242

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍នាព្រឹកថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាល។

លោកជំទាវ អគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ (ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួល នូវម៉ូតូ និងសំភារៈឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍។

លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែ ឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។

លោកជំទាវបានឱ្យដឹងទៀតថា យោងមតិសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ ជួយដល់ កាកបាទក្រហមកម្ពុជា រយៈពេល ៣ ឆ្នាំ ចាប់ពី (ខែឧសភា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៥)។

កម្មវិធីនេះផ្តោតជារួមលើ៣ផ្នែក៖ ១.ការត្រៀមបង្ការ/ឆ្លើយតបជំងឺរាតត្បាត ២.ការងារគ្រប់គ្រងគ្រោះមហន្តរាយ និង៣.ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយសមាហរណកម្មជាមួយការងារអភិវឌ្ឍសាខា/អនុសាខាក្នុងខេត្តគោលដៅ ដើម្បីកសាងសមត្ថភាព បច្ចេកវិទ្យាឌីជីថល បរិស្ថាន ការប្រែប្រួលអាកាសធាតុ យ៉េនឌ័រ។ល។ ជាងនេះទៅទៀតគឺជាឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងការសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្ត ២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកស្រី Sari Autio បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដោយបានឱ្យក្រុមការងារកាកបាទក្រហមហ្វាំងឡង់ បន្តការងារ និងសហការជាមួយ កាកបាទក្រហកម្ពុជា ក្នុងកម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ និងចែករំលែកបទពិសោធន៍ការងារ និងផែនការយុទ្ធសាស្ត្រល្អៗជាមួយគ្នា ដោយប្រព្រឹត្តិទៅដោយរលូន ជូនប្រជាពលរដ្ឋតាមសហគមន៍គោលដៅ។ មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍(ឆ្នាំ២០២២-ឆ្នាំ២០២៥)។

លោកស្រី Sari Autio បានបន្តថា ដើម្បីចូលរួមលើកម្ពស់ នូវសកម្មភាពខាងលើនេះប្រកបដោយភាពរលូន ដែលមានការឧបត្ថម្ភពី DG-ECHO តាមរយៈ សហព័ន្ធអន្តរជាតិ (IFRC) និងកាកបាទក្រហមហ្វាំងឡង់ជួយដល់ កាកបាទក្រហមកម្ពុជារួមមាន៖ ទីស្នាក់ការកណ្តាល (នាយកដ្ឋានសុខភាព/ការិយាល័យសុខភាពគ្រាមានអាសន្ន ទទួលបាន កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីនធើ ស្កេន កូពី១គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ១គ្រឿង កៅអីការិយាល័យ៤គ្រឿង ទូឯកសារបីជាន់៣គ្រឿង។

ដោយឡែក៤សាខា ដែលជាសាខាគោលដៅ ទី១សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលបានម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។

ទី២សាខាខេត្តបន្ទាយមានជ័យម៉ូតូ៥គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ៣គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៤គ្រឿង។

ទី៣សាខាខេត្តប៉ៃលិន ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង ទូឯកសារមានទ្វារ៣គ្រឿង និងទី៤សាខាខេត្តត្បូងឃ្មុំ ម៉ូតូ៤គ្រឿង កុំព្យូទ័រយួរដៃ៤គ្រឿង ម៉ាស៊ីនព្រីន ស្តេន កូពី១គ្រឿង ម៉ាស៊ីនព្រីនធើ២គ្រឿង ម៉ាស៊ីនបញ្ចំងស្លាយ១គ្រឿង កាមេរាកាណុង១គ្រឿង ទូដែក១គ្រឿង ទូឯកសារគ្មានទ្វារ១គ្រឿង និងទូឯកសារមានទ្វារ៣គ្រឿង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        88
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm