ក្រសួងសុខាភិបាលរៀបចំទីតាំងបន្ថែម ដើម្បីពន្លឿនការចាក់វ៉ាក់សាំង

2021/04/27 09:59:58 am        291

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ក្នុងខណ្ឌទួលគោក​អំឡុងពេល​នៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើយោងតាមសេចក្តីជូណដំណឹង នៅថ្ងៃទី២៣ ខែមេសា។

សេចក្ដីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឱ្យដឹងថា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ដូសទី២ គណៈកម្មការចំពោះកិច្ច បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌទួលគោកចំនួនមួយទីតាំងទៀត គឺនៅមន្ទីរពេទ្យកុមារជាតិ ដែលចាប់បើកដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ចាប់ពីថ្ងៃទី២៤ ដល់ទី៣០ ខែមេសានេះ។

សេចក្តីជូនដំណឹងនេះបន្តថា ចំពោះបុគ្គលដែលដល់វេនចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំង​នៅក្នុងទីតាំងដែល​ខ្លួនកំពុង​ស្នាក់នៅ ដោយមិនត្រូវឆ្លងខណ្ឌជាដាច់ខាត​សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ចំពោះការ​ចាក់​វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដូសទី២ អាចចាក់អំឡុងពេល១៤ថ្ងៃ ទៅ២៨ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ក្នុងន័យនេះ សូមបុគ្គលដែលបា នយកសំណាក ឬកំពុងជាប់វិធាន​ចត្តាឡីស័ក ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបអាចទៅចាក់វ៉ាក់សាំងដូសទី២បាន ដើម្បីជៀសវាងការចម្លងណាមួយដល់អ្នកដ៏ទៃ ក៏ដូចជាការប្រឈមចំពោះផ្លូវច្បាប់។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើឲ្យអាជ្ញាធរមូលដ្ឋានស្រង់ឈ្មោះបុគ្គល ដែលត្រូវចាក់​វ៉ាក់សាំងដូសទី២ ហើយកំពុងជាប់ចត្តាឡីស័កនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ផ្ញើមកគណៈកម្មការចំពោះកិច្ច តាមរយៈ​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី២ជូនពួកគាត់ផងដែរ។ បន្ថែមលើសពីនេះ គណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ ក៏បានសំនូមពរដល់បុគ្គល ដែលកំពុងជាប់ធ្វើចត្តាឡីស័កហើយស្នាក់នៅ​តំបន់ក្រហមក្នុង​រាធានីភ្នំពេញ​ត្រូវទំនាក់ទំនង​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធរបស់ខ្លួនទៅអាជ្ញាធរមូលដ្ឋានផងដែរ៕អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        1
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm