ខេត្តក្រចេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យកសិកម្ម

2023/01/31 04:55:06 pm        300

ក្រចេះ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងបន្ថែមថា ខេត្តក្រចេះមានក្រុមហ៊ុនមកវិនិយោគ សម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨ ៩៧០ ហិកតា។ ដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ ហិកតា (កៅស៊ូអវិនិយោគ ៤.៤០៦ហិកតា) ដំឡូងមីចំនួន ១,០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតាស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។ ចំណែក ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២៧.៥២៣ ហិកតា ស្វាយចន្ទីចំនួន ៦១.៤១៩ ហិកតា ដំឡូងមី ៧២.៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។

ឯកឧត្ដម វ៉ា ថន បញ្ជាក់ថាបែបនេះ ក្នុង សន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងឱ្យដឹងទៀតថា ក្នុងខេត្តក្រចេះ ដាំដុះដំណាំស្រូវប្រាំង និងស្រូវវស្សាក្នុងឆ្នាំ២០២២ អនុវត្តបានចំនួន ៥៤.៦៨២ ហិកតា ស្មើនឹង ១០១,២៦% នៃផែនការ ៥៤០០០ ហិកតា ទទួលបានបរិមាណផលស្រូវសរុប ១៧៨.៨៣៨ តោន ផ្គត់ផ្គង់​តម្រូវការ​គ្រប់គ្រាន់​ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ៥៧.៥៨០ តោន។

ឯកឧត្ដម វ៉ា ថន បានលើកឡើងបន្ដថា ការដាំដុះដំណាំកៅស៊ូ ក្នុងខេត្ត សរុបចំនួន ៨៦ ៣៧៤ ហិកតា។ ដំឡូងមីចំនួន ៧៣,៩៨៩ ហិកតា ស្វាយចន្ទី ចំនួន ៦៤.៩១៧ហិកតា ចេកអំបូងលឿង​ចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        52
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm