ក្រុមមន្ត្រី​ចិន​និយាយថា រលក​ឆ្លងវីរុស COVID-19 បច្ចុប្បន្នកំពុង​ឈានដល់​ទីបញ្ចប់​ហើយ​

2023/01/31 05:50:45 pm        289

​ចិន៖ ក្រុមមន្ត្រី​សុខភាព​ចិន​និយាយថា រលក​ឆ្លង​វីរុស Covid-19 នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​នេះកំពុង​ឈានដល់​ទីបញ្ចប់​ហើយ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​ប្រទេស​ចិន បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា ចំនួន​ករណី​ឆ្លង​ធ្ងន់ធ្ងរ ​និង​ស្លាប់​ដោយសារ​វីរុស Covid-19 កំពុង​ធ្លាក់ចុះ​។

​មជ្ឈមណ្ឌល​នេះ​និយាយ​ថា គេ​ពុំបាន​មើលឃើញ​ការ​ហក់​ឡើងវិញ​នៃ​ការ​ណី​ឆ្លង​ទេ អំឡុង​ថ្ងៃ​ឈប់​សម្រាក​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនកាលពី​សប្ដាហ៍​មុន ជាទី​ដែល​មនុស្ស​រាប់លាន​នាក់​បាន​ជួបជុំ​គ្រួសារ​។ ជាមួយ​គ្នា​នេះ​មានសំណួរ​ជាច្រើន​បាន​លើក​ឡើង​ អំពី​សេចក្ដីរាយការណ៍​នៃ​ការ​ឆ្លង​រាលដាល​វីរុស Covid-19 របស់​ប្រទេស​ចិន​។ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​និយាយ​ថា ការ​ធ្លាក់​ចុះ​ដែល​បាន​រាយការណ៍​នៅ​ពេល​នេះ ឆ្លើយតប​ទៅ​នឹង​ពេលវេលា​ដែល​ត្រូវគេ​រំពឹងទុក​ថា រ​លកករ​ណី​ឆ្លង​ដ៏​ធំ​កំពុង​ឈាន​ទៅរក​ទីបញ្ចប់​ហើយ​។

​វីរុស​នេះ​បាន​ឆ្លង​រាលដាល​ពាសពេញ​ទីក្រុង​តូច​-​ធំរបស់​ចិន ក្រោយ​ក្រុម​អាជ្ញាធរ​បាន​ដក​វិធាន​គ្មាន​វីរុស ឬ zero-Covid ដ៏​តឹងរ៉ឹង​កាលពី​ខែធ្នូ។​ ប៉ុន្តែ​ចំនួន​អ្នកជំងឺ​ទៅ​គ្លីនិក​ពិគ្រោះ​អាការៈ​ក្ដៅខ្លួនបាន​ធ្លាក់​ចុះ​ជាង​ ៩០% រហូតដល់​ខែមករា​នេះ ហើយ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យបាន​ធ្លាក់​ចុះ​ជាង ​៨៥% ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        9
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm