រុស្ស៊ី​និយាយថា ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​លែង​មានន័យ​ទៀតហើយ​ ក្រោយ​អាមេរិក​ព្រមព្រៀង​បញ្ជូន​រថក្រោះ​

2023/01/31 06:40:28 pm        290

​រុស្ស៊ី៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA Novosti ក្នុង​បទសម្ភាសន៍​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ​ថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​ក្នុង​ការ​បញ្ជូន​រថក្រោះ​ទៅ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​ការពិភាក្សា​នានា​ក្លាយ​ជា​ឥត​ន័យ​សម្រាប់​ទីក្រុង Moscow ក្នុង​ការចរចា​ណា​មួយ​ជាមួយ​ទីក្រុង Kyiv​។

​លោក​បាន​និយាយ​ថា ស្ថិត​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន នៅ​ពេល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ការ​សម្រេច​ចិត្ត​ផ្គត់ផ្គង់​រថក្រោះ និង​ប្រទេស​សម្ព័ន្ធ​របស់​ខ្លួន​រួម​ទាំង​ទីក្រុង Ottawa កំពុង​ប្រកួតប្រជែង​ជុំវិញ​បញ្ហា​ថា ​តើ​ប្រទេស​ណាមួយ​នឹង​ផ្គត់ផ្គង់​យាន​ប្រយុទ្ធ ជាពិសេស​យាន​ប្រយុទ្ធ​ចាស់ៗ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ថា​តើ​ចំនួន​ដែល​បញ្ជូន​ទៅ​នោះ​មាន​ប៉ុន្មាន។ ​វា​ពុំ​មានន័យ​អ្វី​ទៀត​ដើម្បី​ចរចា​ទេ ដោយ​ចោទប្រកាន់​ទីក្រុង​វ៉ា​ស៊ីនតោន​ពីបទ​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ ជា​មូលដ្ឋាន​សាកល្បង​អាវុធ​របស់​ខ្លួន​។​

​លោក​បាន​បន្ថែម​ថា យើង​មានបំណង​ពិចារណា​ការ​ផ្ដួចផ្ដើម​ជាក់លាក់ ​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បញ្ជាក់​ពី​ការ​ផ្ដួចផ្ដើម​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។ អ៊ុយ​ក្រែ​ន​បាន​ទទួល​ការ​សន្យា​កាលពី​សប្ដាហ៍​មុន​ជាមួយ​អាល្លឺម៉ង់​ថា ​ខ្លួន​នឹង​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ជំនា​ន់ទី​២ ចំនួន​ ១៤​គ្រឿង​ឲ្យ​ទៅ​ទីក្រុង Kyiv ស្រប​ពេល​ដែល​ខ្លួន​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេងទៀត​ដែល​មាន​រថក្រោះ​ឡេ​ភើ​ត រួម​ទាំង​ប្រទេស​ន័រវេស​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​អ៊ុយ​ក្រែ​ន​ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm