ប្រធាន​សហព័ន្ធ​ជឺ​ជី​តស៊ូ​ជំរុញ​កីឡាករ​-​កីឡាការិនី​បន្ដ​ខំប្រឹង ក្រោយ​ធ្វើ​បានល្អ​ក្នុង​ជើងឯក​ជាតិ

2023/01/31 07:39:37 pm        61

​ជឺ​ជី​តស៊ូ៖ លោក​បណ្ឌិត សេង ប៊ុន​សុង ប្រធាន​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា​គ្រប់​វ័យត្រូវ​បន្ដ​ការ​ខំប្រឹង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​សម្រួច​គុណ​ផល​កម្រិត​ខ្ពស់ បន្ទាប់ពី​ពួកគេ​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ប្រចាំ​ឆ្នាំនេះ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​សន្ទុះ​រីកចម្រើន​របស់​កីឡាករ​-​កីឡាការិនី​ជឺ​ជី​តស៊ូ​កម្ពុជាដែល​ពួកគេ​ធ្វើ​បានល្អ និង​រីកចម្រើន​ច្រើនទាំង​បច្ចេកទេស និង​វិន័យ បើ​ធៀប​ទៅនឹង​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ កាលពី​ជាង ២​ខែ​មុន។ ដូច្នេះ​បើសិន​ពួកគេបន្ដ​ការ​ខំប្រឹង​បន្ថែមទៀត លោក​ជឿជាក់ថា អនាគត​វិស័យ​កីឡា​មួយ​នេះ​នឹង​កាន់តែ​រីកចម្រើន។​ ​ដោយឡែក​គណៈកម្មការ​រៀបចំក៏​ដំណើរ​ការរៀបចំ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ​ផងដែរ។ តាមរយៈ​នេះលោក​មាន​សុទិដ្ឋិនិយម​ថា វិស័យ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជាកំពុង​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ទាំង​ធនធាន​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​បច្ចេកទេសដែលជា​កិត្តិយស​មួយ​សម្រាប់​សហព័ន្ធ ក្នុងការ​ត្រៀមលក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នា​ខែឧសភា​ខាងមុខ។​

​គួរ​ដឹងថា ការប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បាន​ធ្វើឡើង​រយៈពេល ៣​ថ្ងៃពីថ្ងៃ​ទី​២៧-២៩ ខែមករា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៨​នាក់មកពី ៧​ក្លិប ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm