និវត្តជននិងអតីតយុទ្ធជន ពេញចិត្តចំពោះការដំឡើង និងផ្ដល់ប្រាក់​សោធននិវត្ត​ជាប្រចាំខែ

2023/01/31 07:52:16 pm        293

ភ្នំពេញ៖ និវត្តជន និងអតីតយុទ្ធជនទាំងអស់សុទ្ធតែទទួលបាននូវប្រាក់សោធននិវត្តពីរាជ​រដ្ឋាភិបាល​កម្ពុជា។ ​ការផ្ដល់ប្រាក់សោធននិវត្ត ក៏ដូចជាការបន្តដំឡើងប្រាក់សោធននិវត្តនេះ ផ្ដល់ជាភាពកក់ក្ដៅ ​ការពេញចិត្តសម្រាប់មន្រ្តីចូលនិវត្ត ដែលបានលះបង់បំពេញភារកិច្ចការងារ​ជូនរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការដែលកំពុងបំពេញភារកិច្ច រាជ​រដ្ឋាភិបាលក៏យកចិត្តទុកដាក់ ចំពោះមន្រ្តីស៊ីវិលចូលនិវត្ត ​ក៏ដូចជាអតីតយុទ្ធជនផងដែរ។ ជាក់ស្ដែងគឺរាជរដ្ឋាភិបាលកម្ពុជា ​បានផ្ដល់ថវិកាសោធននិវត្តជាប្រចាំខែ និងតែងមាន​ការដំឡើងប្រាក់សោធនជូនមន្រ្តីចូលនិវត្ត ​និងអតីតយុទ្ធជនទូទាំងប្រទេស។

នេះជាការលើកឡើងរបស់ ​ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម។

ការបើកសាច់ប្រាក់សោធននិវត្តជាក់ស្ដែង ធ្វើឡើងនៅថ្ងៃ ៣១ ខែមករានេះ ជាការបើកសាច់​ប្រាក់​លើកទី ២ សម្រាប់ខែ មករា ឆ្នាំ ២០២៣។ មន្រ្តីចូលនិវត្ត ក៏ដូចជាអតីតយុទ្ធជន រស់នៅ​រាជធានី​ភ្នំពេញ អាចទៅបើកសាច់ប្រាក់នៅ ​ធនាគារកាណាឌីយ៉ា រីក្រុមគោលដៅ​ដែលរស់នៅ​បណ្ដា​ខេត្តផ្សេងទៀត គឺទៅបើកសាច់ប្រាក់នៅ ​ធានាគារអេស៊ីលីដា។

អំឡុងពេលមកបើកសាច់ប្រាក់នៅធនាគារ ​កាណាឌីយ៉ា ​នាថ្ងៃនេះ មន្រ្តីចូលនិវត្តបានបង្ហាញ​នូវភាព​ពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ប្រាក់សោធន ផ្ដល់ការដំឡើងសាច់ប្រាក់​ជា​ប្រចាំជូនពួកគាត់។ ពួកគាត់ជាសប្បាយចិត្តចំពោះការតបស្នងមួយនេះ។ ការបើកប្រាក់​សោធននិវត្តនេះ ជាក់ស្ដែងធ្វើឡើង ២ដង ក្នុងមួយខែ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយ​សង្គមលើកឡើងថា ​ការបើកសាច់ប្រាក់ក្នុងពេលបច្ចុប្បន្ន គឺមានមន្រ្តីរាជការស៊ីវិលចូល​និវត្ត​ក្នុងរង្វង់ជិត ៦ម៉ឺននាក់ ​និងអតីតយុទ្ធជនក្នុងរង្វង់ ៥ទៅ៦ម៉ឺននាក់ផងដែរ។​ ជាប្រចាំខែ គឺរាជ​រដ្ឋាភិបាលកម្ពុជាចំណាយថវិកាប្រមាណ​ ៣០លានដុល្លារក្នុងមួយខែ។ ​សាច់ប្រាក់ទទួលបាន គឺមាន​ភាពផ្សេងគ្នា ហើយការទទួលបានគឺតិចបំផុត ៦០ភាគរយនៃប្រាក់បៀវត្សមុនពេល​ពួកគេចូលនិវត្ត។

តាមការបញ្ជាក់របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បច្ចុប្បន្នក្រុមការងារជំនាញ ក៏កំពុងគិតគូពីការផ្តល់អត្ថប្រយោជន៍​បន្ថែមជូន​ក្រុមគោល​ដៅទាំងពីរផងដែរ។ អត្ថប្រយោជន៍ទាំងនេះរួមមាន​ ប្រព័ន្ធកម្ចីក្នុងអាត្រាការប្រាក់ទាប ដោយ​មិនទាមទារទ្រព្យបញ្ចាំ ​និងការសហការជាមួយវិស័យឯកជន ក្នុងការបញ្ចុះតម្លៃនានាជាដើម៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        77
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        146
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm