ការនាំចេញសំលៀកបំពាក់ស្បែកជើង និងសម្ភារៈធ្វើដំណើរ មានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

2023/01/31 08:18:03 pm        374

ភ្នំពេញ៖ ការនាំចេញផលិតផល​សំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើររបស់កម្ពុជា​ទៅ​កាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ជាង ​១២ ពាន់លានដុល្លារអាមេរិក ការកើនឡើងប្រមាណ ១៥ ភាគរយ បើប្រៀបធៀបទៅនិងទំហំនៃការនាំចេញក្នុងឆ្នំា២០២១។

ក្នុងរបាយការណ៍ នៃការចេញផលិតផលសំខាន់ៗរបស់កម្ពុជា ​នៅក្នុងពិធីបូកសរុបការងារ​ពាណិជ្ជកម្មឆ្នាំ ២០២២ ​និងលើកទិសដៅឆ្នាំថ្មី នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ នេះ ក្រសួង​ពាណិជ្ជកម្ម លើកឡើងថា ការនាំចេញទំនិញសំខាន់ៗ​របស់កម្ពុជា ​នៅក្នុងឆ្នាំ ២០២២ មាន​ទំហំទឹកប្រាក់សរុបប្រមាណជាង ២២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ បើធៀបទៅឆ្នាំ ២០២១។

ក្នុងនោះការនំាចេញ​សំលៀកបំពាក់ មានទឹកប្រាក់ជាង ៩ ​ពាន់លានដុល្លារអាមេរិក ​បានកើឡើង ១៣ ​ភាគរយ, ស្បែកជើង ​មានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក​ បានកើនឡើង ២៥ ភាគរយ និង​ការនាំចេញសម្ភារៈធ្វើដំណើរ មានទំហំទឹកប្រាក់ជាង ​១,៧ ​លានដុល្លារអាមេរិកផងដែរ ។ ដោយ​បាន​កើនឡើងប្រមាណ ​១៩ ភាគរយ​ បើប្រៀបធៀបនិងឆ្នំា២០២១។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​ក្រុមសមាគមផលិតស្បែកជើងកម្ពុជា ​បានថ្លែងថា សមាគម​សង្កេត​ឃើញថា ការបញ្ជាទិញមានការធ្លាក់ចុះ, ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះ មើលទៅ​ស្ថានភាព​នៃការបញ្ជាទិញស្បែកជើង និងកាបូប ​ក៏នឹងអាចថមថយ​ចុះផងដែរ។ ​ក្នុងនោះបើតាមការព្យាករ ការធ្លាក់​ចុះបរិមាណនៃការបញ្ជាទិញផលិតផលស្បែកជើង ​និងកាបូប នេះ អាចស្ថិតក្នុងកម្រិតប្រហែលជា ៣០ ឬ ៤០ ភាគរយ។

អ្នកឧកញ៉ា បន្តថា ទោះបីក្នុងពេលបច្ចុប្បន្ន ការបញ្ជាទិញមានការថមថយចុះ តែនៅក្នុងរយៈពេល​ទៅមុខ វិស័យស្បែកជើង កាបូប ​និងផលិតផលធ្វើដំណើរ កម្ពុជាគឺជាប្រទេសមួយ​ដែល​ទាក់ទាញវិនិយោគិន ​និងអ្នកធ្វើធុរកិច្ចផ្សេងៗទៀតអាចហូរចូលមកជាបន្តបន្ទាប់ និងនៅក្នុង​រយៈពេលវែង កម្ពុជានឹងស្រូបយកសក្តានុពលវិនិយោគលើផ្នែកនេះ​បានកាន់តែច្រើន ស្របពេល​រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់នាំចូលវត្ថុធាតុដើម ​និងការនាំចូលសម្ភារៈ ឬម៉ាស៊ីន​ផលិត​ដោយរួចពន្ធ ហើយសម្រាប់ការនាំចេញ ​កម្ពុជាក៏មានភាពអនុគ្រោះពន្ធរយៈវែងសមរម្យផងដែរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm