ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ខ្មែរ​០២​នាក់​ទៀត​ បាន​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ម្សិលមិញ​នេះ

2021/04/27 09:59:58 am        25

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ដល់ ៦១​នាក់​ នៅ​ត្រឹម​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៤០​ឆ្នាំ ដែល​រស់នៅ​ក្នុង​ស្រុក​គិរីវង្ស ខេត្ត​តាកែវ បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ស្វាយជ្រុំ បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ខ្មែរ​រូប​នេះ​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​សួត​ទាំង​សង​ខាង​របស់​គាត់ បាន​រលាក​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ១៩ បន្ថែម​ទៅ​លើ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ។

ចំណែក​ឯ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៦​ឆ្នាំ ដែល​រស់នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​យប់​ថ្ងៃ​ម្សិល​មិញ​នេះ​ នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ស្វាយជ្រុំ បណ្ដាលមក​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩។

ក្រសួង​បញ្ជាក់​ថា បុរស​ខ្មែរ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។

គិត​មក​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​មាន​មនុស្ស ៦១​នាក់​ហើយ​ បាន​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​ចាប់តាំង​ពី​ប្រទេស​នេះ​ប្រកាស​ករណី​ស្លាប់​ជា​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែមីនា​កន្លង​មក​នេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm