អាមេរិក​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​បន្ធូរបន្ថយ​ភាព​តានតឹង

2023/01/31 09:17:02 pm        380

​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ជំរុញ​ឱ្យ​ប្រទេស​អ៊ីស្រាអែល និង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​បន្ធូរបន្ថយ​ភាព​តានតឹង​កាលពី​ថ្ងៃ​ចន្ទ ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដោយ​បញ្ជាក់​សាជាថ្មី​នូវ​ចក្ខុវិស័យ​សន្តិភាព​ដែល​ជាប់​គាំង​ជា​យូរ​មក​នៃ​រដ្ឋ​ទាំងពីរ ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​។​

​ដំណើរ​ទស្សនកិច្ច​ក្នុងពេល​មាន​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ខ្លាំង​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក Blinken បាន​រិះគន់​យ៉ាងខ្លាំង​លើ​ការប្រើប្រាស់​កាំភ្លើង​របស់​ដែនដី​ប៉ា​ឡេ​ស្ទី​ន ​នៅ​ខាងក្រៅ​វិហារ​មួយកន្លែងដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ប៉ុន្តែ​ថែមទាំង​បាន​ព្រមាន​ចំពោះ​ការ​ប្រារព្ធ​ពិធី​ណាមួយ ឬ​ជាការ​សងសឹក​ចំពោះ​ការ​បង្ហូរឈាម​បែបនេះ​។ មនុស្ស ៧នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ការវាយប្រហារ​កា​ល​ពីថ្ងៃ​សុក្រ ​ដោយ​បុរស​ម្នាក់មកពី​ទៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ដែល​ត្រូវបាន​សម្លាប់​ដោយ​នគរបាល​។ កាលពី​មួយថ្ងៃ​មុន​នោះ អ៊ីស្រាអែល​បានធ្វើការ​វាយឆ្មក់​ខុសពី​ធម្មតា​លើ​ជំរំ​ជនភៀសខ្លួន​នៅ​ក្រុង Jenin ក្នុង​តំបន់ West Bank ដែល​ខ្លួន​បាន​ចូល​គ្រប់គ្រង ដោយបាន​សម្លាប់​មនុស្ស ១០នាក់ភាគច្រើន​ជា​ខ្មាន់កាំភ្លើង​។

​ជាមួយគ្នានេះមន្ត្រី​ពេទ្យ​បាន​និយាយថា យ៉ាងហោចណាស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៣៥នាក់ រួមមាន​ទាំង​ក្រុម​អ្នក​ប្រយុទ្ធ និង​ជន​ស៊ីវិលបាន​ស្លាប់​នៅក្នុង​អំពើហិង្សា​ដែល​បាន​កើនឡើង​ចាប់តាំងពី​ថ្ងៃទី១ ខែមករា​មក​។ ​ជុំ​ចុងក្រោយ​នៃ​កិច្ចចរចា​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ លើ​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​អ៊ី​ស្រាអែល​បាន​ជាប់គាំង​នៅក្នុង​ឆ្នាំ​២០១៤។ បន្ទាប់ពី​ជួបលោក Netanyahu នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម លោក Blinken បាន​រំលឹក​ឡើងវិញ​នូវ​ជំនឿ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ថា ដំណោះស្រាយ​រដ្ឋ​ពីរគឺជា​មធ្យោបាយ​តែមួយគត់ ​ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm