Graham Arnold នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​ដល់​ឆ្នាំ​២០២៦

2023/01/31 09:59:07 pm        54

​បាល់ទាត់៖ ​លោក Graham Arnold នឹង​ក្លាយជា​គ្រូបង្វឹក​ដំបូង​ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​បង្ហាញខ្លួន​នៅ World Cup ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា បន្ទាប់ពី​ចុះហត្ថលេខា​បន្ត​ដឹកនាំ​អូស្ត្រាលី ៤ឆ្នាំ​បន្ថែម​រហូតដល់ World Cup ២០២៦។

​​កិច្ចសន្យា​របស់លោក Graham Arnold បាន​អស់​សុពលភាព​នៅពេល​អូស្ត្រាលី​បញ្ចប់​បេសកកម្ម​នៅ World Cup 2022 នៅ​កាតា​ឆ្នាំមុន បន្ទាប់ពី​តំណែង​របស់លោក​ក៏​រសើប​ផងដែរ​មុន World Cup មកដល់​នៅ​វគ្គ​ជម្រុះ​។ ​​យ៉ាងណាក្តី​បន្ទាប់ពី​ជួយ​អូស្ត្រាលី​យកឈ្នះ​ពែ​រូ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ដើម្បី​កៅអី World Cup នោះ អូស្ត្រាលី​ក៏​បន្តធ្វើ​បានល្អ​ទៀត​នៅ World Cup ដោយ​ឈ្នះ ២ប្រកួត​នៅក្នុង​ពូ​ល មុន​ឡើងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ចាញ់​អា​ហ្ស​ង់​ទីន​។

​​ថ្វីបើ​ធ្លាក់​មែន អូស្ត្រាលី​ឈ្នះ ២ប្រកួត​ក្នុង​ពូ​ល​នេះជា​ជ័យជំនះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​នៅ World Cup ផងដែរ​។ ​គោលដៅ​របស់លោក Graham Arnold នាពេល​បន្ទាប់​គឺដណ្តើម​ជើងឯក​បាល់ទាត់​ទ្វីបអាស៊ី​នៅ​ខែមករា​ ឆ្នាំ២០២៤, ប្រកួត​ជម្រុះ World Cup ២០២៦ និង​ដាក់​គោលដៅ​បន្តធ្វើ​ឱ្យបាន​ល្អ​ជាង World Cup កន្លងទៅនៅ​កាតា​ថែមទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        119
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm