ប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៣

2023/01/31 10:08:03 pm        116

ភ្នំពេញ ៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. បានអញ្ជើញជូនដំណើរប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ទៅចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។

​លោកជំទាវ មានមោទនភាព និងជូនពរប្រតិភូសិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ទទួលបានជោគជ័យ ព្រមទាំងហាត់សម្តែង ចេញឲ្យអស់ពីសមត្ថភាព មុនឈានដល់ការ​ចូល​រួម​ព្រឹត្តិការណ៍ឈីងហ្គេឆ្នាំ២០២៣។

គួររំលឹកថា ដោយតបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណៈរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្របសម្រួលដឹកនាំប្រតិភូកម្ពុជា ចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ​ចំនួនពីរលើករួចមកហើយ។ ​ក្នុងឆ្នាំ២០១៧ ក្រោមការ​ដឹកនាំ​របស់​ឯកឧត្តម ​ហ៊ុន ​ម៉ានី​ ប្រធានស.ស.យ.ក ប្រតិភូកម្ពុជាបាន​ចូលរួម​សម្ដែង​ទស្សនីយភាព​សិល្បៈ​ខ្មែរ​ក្រោមប្រធានបទ៖ «សុខដុមក្នុងភាពចម្រុះ នៃវប្បធម៌(Unity in Cultural Diversity)»។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណី និងរបាំរហ័សសម័យចំនួន៥ទម្រង់ រួមបញ្ចូល​គ្នាទៅសម្ដែងក្រោមប្រធានបទ៖ «ភាពសុខដុម (HARMONY)»។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ “ឈីងហ្គេ ឆ្នាំ២០២៣» នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ « Embrace Tomorrow» ហើយប្រទេសកម្ពុជា​បានត្រៀម​នូវការសម្តែង​ដ៏ពិសេស​មួយក្រោម​ប្រធានបទ៖ *ក្តីសង្ឃឹមរបស់យើង (Our Hopes)» ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំ​សហសម័យ ក្បាច់ផ្ការំដួល និងសៀក ដើម្បីយកទៅសម្ដែង​ជូនដល់ភ្ញៀវអន្តរជាតិ​ដែលបានចូលរួម​ព្រឹត្តិការណ៍ក្បួនដង្ហែរដោយផ្ទាល់ ឬ ទស្សនាតាមការផ្សព្វផ្សាយនានា។ ការសម្តែងទាំងមូល នឹង​បង្ហាញ​ក្តីសង្ឃឹម និងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ក៏ដូចជាភាពស្រស់ត្រកាល​ក្នុងការ​រស់នៅ​ប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm       
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm