មន្រ្តីរាជការកងកម្លាំង និងពលរដ្ឋនៅកោះកុង ជិត៩ពាន់នាក់ បានចាក់វ៉ាក់សាំងដូសទី៥និងទី៦

2023/01/31 10:26:00 pm        305

កោះកុង៖ ក្រុមមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងជិត៩ពាន់នាក់ បានបន្តទទួលវ៉ាក់សាំងដូសទី៥ និងដូសទី៦​ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ​និងភាពស៊ាំក្នុងសហគមន៍។

តបនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់​ប្រភេទ យុវជន ​និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ​បានបន្តស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅតាម​អគាររដ្ឋបាល មន្ទីរ អង្គភាព និងសាលារៀនតាមគោលដៅរៀងៗខ្លួន​ ប្រកបដោយទំនុកចិត្តខ្ពស់។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ​បានឱ្យដឹងថា ​គិតមកដល់ចុងខែ មករានេះ ​មានក្រុមមន្រ្តីរាជការស៊ីវិល ​មន្រ្តីសុខាភិបាល កម្លាំងប្រដាប់អាវុធ ​កម្មករ កម្មការិនី និងយុវជន ​ប្រមាណជិត៩ពាន់នាក់ហើយ ​បានចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ។

លោកវេជ្ជបណ្ឌិត ​បានបញ្ជាក់ថា រាល់ការចាក់វ៉ាក់សាំង ​គឺមិនផ្តោតតែចាក់វ៉ាក់សាំងដូសទី៥ និង ទី៦ប៉ុណ្ណោះទេ ​ពោលគឺបច្ចុប្បន្ន ដូសទី១ឡើងទៅ ក៏ត្រូវចាក់ដែរ ​ដោយក្រុមគ្រូពេទ្យ បាន​ពង្រាយរហូត ដល់ភូមិរបស់ប្រជាពលរដ្ឋតែម្តង ។

កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ដែលបានមកចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ សុទ្ធតែអះ អាងថា​ ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត ដើម្បីរួមគ្នា​បន្ត​ទប់ស្កាត់​ ការរីករាលដាលជំងឺកូវីដ១៩ឡើងវិញ និងជាពិសេសភាពស៊ាំក្នុងសហគមន៍រស់​នៅ​បច្ចុប្បន្ន ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ​បានបង្ហាញថា​ គិតត្រឹមថ្ងៃទី២១ ​ខែមករា ឆ្នាំ ២០២៣ ​អត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅប្រទេសកម្ពុជា បានកើនដល់៩៥,៣៤% ធៀបជាមួយនឹងប្រជាពលរដ្ឋ១៦លាននាក់ ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm