ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក បណ្ដុះស្មារតីយុវជនឱ្យចេះជួយសង្គម

2023/01/31 10:41:45 pm        430

កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សកម្មភាព ស.ស.យ.ក មិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែគឺជា​សកម្មភាពមួយ ដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃ ឲ្យមានទម្លាប់ចូលរួម​ចំណែក​ជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជន​ ឲ្យតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការនូវអគារពហុបំណង ​និង​សមិទ្ធផល​នានា​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​កំពង់ចាម ​និងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត នៅក្នុង​រចនា​សម្ព័ន្ធ​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកំពង់ចាម ​នៅថ្ងៃទី៣១ ខែមករា នេះ បានថ្លែងនូវ​ការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក​ សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម ដែលសម្រេចបានសមិទ្ធផលជាច្រើន ។

ឯកឧត្តម បានបន្ថែមថា សមិទ្ធផល ​ដែលសម្រេចបានក្នុងថ្ងៃនេះ ​មិនត្រឹមតែបង្ហាញឲ្យឃើញពីភាព​ជោគ​ជ័យរបស់​សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តកំពង់ចាម ​នោះទេ ប៉ុន្តែ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ​ និងបង្កើនប្រសិទ្ធភាពការងាររបស់ ​ស.ស.យ.ក ឱ្យកាន់តែល្អ​ប្រសើរថែមទៀត ។

យុវជន ស.ស.យ.ក ខេត្តកំពង់ចាម ​បានបង្ហាញក្តីសប្បាយរីករាយ ពេលស.ស.យ.ក មាន​សមិទ្ធផលថ្មី ដើម្បីការងារយុវជន ។

អគារពហុបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តកំពង់ចាម ​មានទំហំ១៣ គុណ​នឹង២០ម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណ ​៣០ម៉ឺនដុល្លារ ដោយមានការ​ឧបត្ថម្ភគាំទ្រ​ពីសំណាក់យុវជន​ សប្បុរសជន ​និងថ្នាក់ដឹកនាំនានា ៕អត្ថបទ៖ ថុង សីហា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm