រដ្ឋបាល​រាជធានី​ភ្នំពេញ ​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំង​អស់​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ

2021/04/27 09:59:58 am        536

ភ្នំពេញ៖ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ សម្រេច​បិទ​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិនរៀប​រយ​ទាំង​អស់​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ដើម្បី​កាត់​ផ្ដាច់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

ក្នុង​សេចក្ដីណែនាំ​នៅថ្ងៃ​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ណែនាំឱ្យ​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និងផ្សារ​មិន​រៀបរយ​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​រហូត​ដល់​ថ្ងៃ​ទី០៧ ខែ​ឧសភា​ខាង​មុខ​នេះ។

បើ​តាម​សេចក្ដីណែនាំ​នេះ ផ្សារ​មិន​រៀប​ររយដូចជា ​ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​តាម​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដីឡូតិ៍​ឯកជន ផ្សារ​ជុំ​វិញ​មន្ទីរ​ពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ ជាដើម ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ឱ្យ​ផ្អាក​លក់​ដូរ និង​ចេញ​ចូល​ជា​បណ្ដោះ​អាសន្ន​សិន​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។

សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​ប្រាប់​ទៅ​អាជីវករ សន្តិសុខ​ផ្សារ បុគ្គលិក ឬ​កម្មករ​បម្រើការងារ​ក្នុង​ផ្សារ និង​សមាជិក​ក្រុម​គ្រួសារ​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ចូល​រួម​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ​កូវីដ​១៩។

សាលា​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា វិធានការ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​សង្កេត​ឃើញ​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ចំណោម​អាជីវករ​នៅ​តាម​ផ្សារ​នានា​។

រាជ​ធានី​ភ្នំពេញ បាន​រក​ឃើញ​មនុស្ស​រាប់​រយ​នាក់​ឆ្លង​មេរោគ​កូវីដ​១៩​ក្នុង​មួយ​ថ្ងៃៗ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​នាំ​ឱ្យ​អាជ្ញាធរ​បាន​បិទ​ផ្សារ​ធំៗ​ជា​បន្ត​បន្ទាប់៕

 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm