ចំនួន​អ្នកស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះវិហារ​អ៊ីស្លាម​នៅ​ប៉ា​គី​ស្ថាន​បាន​ឡើងដល់ ​១០០​នាក់​

2023/02/01 02:52:22 pm        204

​ប៉ាគីស្ថាន៖ ភាគច្រើន​នៃ​អ្នកស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ា​គី​ស្ថាន​គឺជា​នគរបាល។ អ្នករបួស​បាន​កើន​ឡើង​ដល់ ​២២៥​នាក់​។

​មន្ត្រី​វេជ្ជសាស្ត្រ​មួយរូប​បាន​និយាយថា ចំនួន​អ្នកស្លាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ នៅ​ព្រះវិហារ​អ៊ីស្លាម​មួយ​កន្លែង​ក្នុង​ភាគ​ពាយព្យ​នៃ​ទីក្រុង Peshawar ប្រទេស​ប៉ា​គី​ស្ថាន​បាន​កើន​ឡើង​ដល់ ​១០០​នាក់​។ ខណៈ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះប្រឈម​នឹង​ហានិភ័យ​សន្តិសុខ​ ដែល​ចេះតែ​កើន​ឡើង​ពី​ក្រុម​ប្រដាប់អាវុធ​។ លោក Mohammad Asim អ្នកនាំពាក្យ​មន្ទីរ​វេជ្ជសាស្ត្រ​ដ៏​ធំ​បំផុត​ក្នុង​ទីក្រុង​នេះ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា សាកសព​ចំនួន​ ១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Lady Reading Hospital,”​។​ ​លោក Kashif Aftab Abbasi ប្រធាន​ប្រតិបត្តិការ​នគរបាល​នៅ​ក្នុង​ទីក្រុង Peshawar បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា មនុស្ស​ជាង ​២២៥​នាក់​បាន​រង​របួស​ក្នុង​ការ​បំផ្ទុះ​នោះ​។

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ដំបូល​អគារ​ព្រះវិហារ​ដែល​ស្ថិតនៅ​ខាងក្នុង​បរិវេណ មានការ​យាមកាម​សន្តិសុខ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល បាន​បាក់​រលំ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក ហើយ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​កាយ​កម្ទេច​ថ្ម ដើម្បី​ស្វែងរក​សាកសព​។​ ​ការវាយប្រហារ​នេះគឺជា​ហេតុការណ៍​ដ៏​ធំ​បំផុតនៅក្នុង​ទីក្រុង Peshawar ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ និង​បាន​កើតឡើង​អំឡុង​មាន​អំពើហិង្សា​កើនឡើង​ខ្លាំង​ដាក់​គោលដៅ​លើ​នគរបាល​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm